ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការនគរបាលខេត្តបាត់ដំបង បានបង្ហាញមុខសញ្ញាលួចម៉ូតូម្នាក់នៅក្រុងបាត់ដំបង ជាសាធារណៈ ក្រោយឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដេីម្បីចាត់ការតាមច្បាប់។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី០៣ ខែមីនា ឆ្នាំ២០២៣។
របាយការណ៍ដដែលបន្តថា ករណីឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បានធ្វេីឡេីងកាលពីយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ថ្មីៗនេះ នៅចំណុចភូមិអូរតាគាំ៣ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ប្រភពដដែលបានឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការនោះដោយដោយមានការសម្របសម្រួលលេីនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការរិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការ បង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស ( កាត់តខ្សែភ្លេីងលួចយកម៉ូតូ )០១ករណីនិងបានធ្វេីការនាំខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ ណាត ស៊ីណាន់ ហៅ ប៊ី ខ្លឹម ភេទប្រុ ស អាយុ ២០ ឆ្នាំ មានទីលំ នៅភូមិ អង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ ដំបង មកកាន់ស្នងការដ្ឋាន ។
-វត្ថុតាងដកហូតរួមមាន ៖
- ម៉ូតូ ០១ គ្រឿង ម៉ាក HONDA ZOOMER X ពណ៌ ស ក្រហម ស៊េរីឆ្នាំ ២០១៧ លេខតួ 5158346 លេខម៉ាស៊ីន 0158346 ពាក់ស្លាកលេខ បាត់ដំបង 1Y-6864!
សូមជម្រាបជូនថាមូលហេតុដែលនាំទៅដល់ការឃាត់ខ្លួននេះគឺនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ ១៩និង០០ នាទី នៅចំណុចភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលេី បានធ្វេីសកម្មភាពជិះម៉ូតូឌុបចេញពីម្តុំស្ថានីយ៍រថភ្លើង ក្នុងគោលបំណងទៅផ្ទះរបស់ម្តាយ នៅភូមិអង់ សង្កាត់អូរចារ លុះពេលទៅដល់ចំណុចកេីតហេតុខាងលេី ដោយឃេី ញម៉ូតូ ដូចភិនភាគខាងលើរបស់ជនរងគ្រោះ ឈ្មោះ នាង លេក ភេទស្រី អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិព្រែកច្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង មុខរបរ លក់ដូរទុកនៅខាងមុខផ្ទះ មិនមានម្ចាស់ ជនសង្ស័យខាងលេីក៏បានដេីរចូលទៅទាញផ្តាច់ខ្សែភ្លេីង ហេីយរុំតភ្ជាប់រួចជិះគេចខ្លួនបាត់ ។
នៅពេលកើតហេតុជនរងគ្រោះបាន ប្តឹងចូលមកសមត្ថកិច្ចនគរបាលហើយ ឆ្លងតាមរយ:ការស្រាវជ្រាវសមត្ថកិច្ចកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នការិយាល័យជំនាញត្រៀមបញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងខេត្តបាត់ដំបង ដេីម្បីចាត់ការតាមច្បាប់ រីឯម៉ូតូបានប្រគល់ជូននរងគ្រោះវិញ៕ ដោយ៖អារុណរះ