ម៉ូតូប្រលះគ្នាពេញទំហឹងបណ្ដាលឲ្យយុវជនម្នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល: មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូប្រលះគ្នាពេញមួយទំហឹង បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ រីឯម្នាក់ទៀតរងរបួសធ្ងន់ ថ្ងៃទី០២​ ខែមិនា ឆ្នាំ​២០២៣​ វេលាម៉ោង២០និ១០នាទី នៅចំណុច ផ្លូវ៣៤ ក្នុងភូមិបាង ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ទូច សុខធិក ភេទប្រុស អាយុ​១៨ឆ្នាំ រស់នៅភូមិបាង ឃុំដើមឬស ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល (បានស្លាប់នៅពេលបញ្ជូនទៅមន្ទីពេទ្យ)បើកបរម៉ូតូម៉ាកហុងដាឌ្រីម C១២៥ ពណ៍ ខ្មៅ
ពាក់ស្លាកលេខ: ភ្នំពេញ ១AN- ៤០៣៤ មានអ្នករួមដំណើរម្នាក់ឈ្មោះ បូរ សំនៀង ភេទប្រុស អាយុ​១៥ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នា(របួសធ្ងន់)។ ចំណែកភាគីម៉ូតូម្ខាងទៀតម៉ាកសង់កូរ៉េ​ សេ១០០ ពណ៌​ក្រហម ពាក់ស្លាកលេខ គ ៥៩៨២ កណ១ បើកបរដោយឈ្មោះ​ អង ទូច ភេទប្រុស អាយុ៣៨ ឆ្នាំ(ឃាត់ខ្លួន) រស់នៅភូមិបាង ឃុំដើមឬស ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល(រងរបួសស្រាល)។
ប្រភពដដែលបន្តថា នៅវេលាម៉ោងកើតហេតុ គេបានឃើញម៉ូតូម៉ាកហុងដាឌ្រីម ជិះគ្នា២នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៤ បើកបរក្នុងទឹសដៅពី(លិចមកកើត) ពេលមកដល់ចំណុចកើតហេតុខាងលើ
បានបុកនឹងម៉ូតូ១គ្រឿងម៉ាកសង់កូរ៉េ​ ដែលឆ្លងផ្លូវក្នុងទឹសដៅពី( ជើងទៅត្បូង​) បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូហុងដាឌ្រីម ស្លាប់ម្នាក់ រីឯម្នាក់ទៀតរងរបួសធ្ងន់។
ចំពោះវត្ថុតាងម៉ូតូទាំងពីគ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋានជាបណ្ដោះអាសន្ន។​
តាមការសន្និដ្ឋាន ករណីនេះបង្ករឡើងដោយ
អ្នកបើកបរម៉ូតូម៉ាកសង់កូរ៉េ​មិនមានភ្លើងបំភ្លឺ ឆ្លងផ្លូវមិនមើលឆ្វេង ស្ដាំអោយបានច្បាស់លាស់ ខ្វះការប្រុងប្រយ័ត្ន​។​ ចំណែកអ្នកបើកបរម៉ូតូសង់ស១២៥ បើកបរ​ក្នុង
ល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន​៕

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print