តំណាងជាន់ខ្ពស់របស់សហគមន៍អឺរ៉ុបប្រឆាំងការដករុស្ស៊ីចេញពី G20

ចែករំលែក៖

តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប (EU) សម្រាប់គោលនយោបាយការបរទេសនិងសន្តិសុខ លោក Josep Borrell បានរំលឹកថា ទម្រង់ G20 គឺជាវេទិកាមួយសម្រាប់ “ស្តាប់អ្នកដទៃ និងនិយាយការណ៍ពិត”។
យោងតាមលោក Borrell ការដករុស្ស៊ីចេញពីក្រុមប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ និងរីកចម្រើនឈានមុខគេលើពិភពលោកទាំង២០ប្រទេស (G20) នឹងផ្ទុយទៅនឹងគោលការណ៍នៃកិច្ចសហប្រតិបត្តិការពហុភាគី។
សារព័ត៌មានRBC បានដកស្រង់សម្តីលោក Borrell ដែលបាននិយាយនៅពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានកាលពីថ្ងៃទី 3 ខែមីនាថា “អ្នកមិនអាចនិយាយថាអ្នកចង់លើកកម្ពស់គោលការណ៍នៃកិច្ចសហប្រតិបត្តិការពហុភាគីហើយបន្ទាប់មកសុំឱ្យរុស្ស៊ីចាកចេញពី G20 វាផ្ទុយស្រឡះមែនទេ?”
អ្នកនយោបាយជាន់ខ្ពស់របស់សហភាពអឺរ៉ុបក៏បានរំលឹកឡើងវិញពីតម្រូវការ “ស្តាប់អ្នកដទៃ និងនិយាយការណ៍ពិតនៅឯកិច្ចប្រជុំ G20” ។លោក Borrell បន្ថែមថា “វាមានសារៈសំខាន់ណាស់ក្នុងការនិយាយអ្វីដែលយើងគិតនិងទទួលបានការឆ្លើយតបពីភាគីម្ខាងទៀត ហើយយើងត្រូវតែរក្សាឱកាសនេះ»។
បន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមយុទ្ធនាការយោធាពិសេសរបស់ខ្លួន សហរដ្ឋអាមេរិកនិងអ៊ុយក្រែនបានអំពាវនាវម្តងហើយម្តងទៀតឱ្យរុស្ស៊ីត្រូវបានដកចេញពី G20 ។
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Alexander Grushko បាននិយាយថា កិច្ចខិតខំប្រឹងប្រែងដើម្បីដករុស្ស៊ីចេញពី G20 នឹងបរាជ័យដោយជៀសមិនរួច៕ ដោយធីរីណា

...

រូប​ថត​ : AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print