យានយន្តចំនួន​ ៣៣៨គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យនៅទូទាំងប្រទេស នាថ្ងៃទី០៣ ខែមីនានេះ!

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែង​ឱ្យ​ដឹង​នៅល្ងាចថ្ងៃ​សុក្រ​ទី​០៣​ ខែមីនា​ ឆ្នាំ​២០២៣នេះថា៖​ កម្លាំង​នគរបាល​ជំនាញ​ទូទាំងប្រទេស​ បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៣៣៨គ្រឿង នាថ្ងៃទី០៣ ខែមីនានេះ។ ក្នុងនោះមានម៉ូតូ ២៧៨គ្រឿង និងរថយន្ត ៦០គ្រឿង។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែង​បន្តថា​ សម្រាប់ថ្ងៃទី០៣ ខែមីនានេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១៩,៣៥០គ្រឿង ក្នុងនោះមានម៉ូតូ ១៦,១៣៤គ្រឿង និងរថយន្តគ្រប់ប្រភេទ ៣,២១៦គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ស្រវឹង ល្មើសសញ្ញា និងស្លាកលេខជាដើម។ ដោយឡែករថយន្តរួមមាន៖ ខ្សែក្រវាត់ ឆៀក អត់ស្លាកលេខ អត់បណ្ណបើកបរ ទូរស័ព្ទ អាជីវកម្ម និងល្មើសសញ្ញាជាដើម។

ដោយឡែក​ សម្រាប់ថ្ងៃទី០៣ ខែមីនានេះដែរ ករណី​គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ១២លើក ក្នុងនោះអ្នកស្លាប់ចំនួន ០៥នាក់ របួសចំនួន ១៣នាក់ (របួសធ្ងន់ចំនួន ១៣នាក់)។ រយៈពេល ៦២ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៥១០លើក បណ្ដាលឱ្យមនុស្សស្លាប់ ២៦០នាក់ របួស ៦៥៧នាក់ (របួសធ្ងន់ ៤៣៣នាក់)។ 

...

ជាមួយគ្នានេះ​ លោកអ្នកនាំពាក្យ​រូបនេះ​ ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print