ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញញត្តិគាំទ្រទាំងស្រុង ចំពោះសាលក្រមកាត់ទោសជនជាប់ចោទ កឹម សុខា

ចែករំលែក៖

ភ្នំពេញ : អ្នកនាំពាក្យក្រសួងការបរទេសថ្លែង “ឧក្រិដ្ឋកម្មគឺជាឧក្រិដ្ឋកម្ម ហើយវាមិនអាចទទួលបានភាពត្រឹមត្រូវសម្រាប់បុព្វហេតុ ផ្សេងនោះទ “។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានកត់សម្គាល់ជាមួយក្តីកង្វល់យ៉ាងខ្លាំងចំពោះអ្នកការទូតប្រទេសលោកខាងលិចមួយ ចំនួនដែលបានតម្លើងខ្លួនតាមទំនើងចិត្ត ពីតួនាទីការទូតធម្មតារបស់ខ្លួន ទៅធ្វើជាអនុរក្សដាក់ពិន្ទុក្រៅ ដែនកំណត់របស់ខ្លួន ចំពោះប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសម្ចាស់ផ្ទះ ដែលផ្ទុយទៅនឹងគោលការណ៍ ទទួលស្គាល់ជាសាកល ក្នុងការគ្រប់គ្រងទំនាក់ទំនងរវាងបណ្តារដ្ឋអធិបតេយ្យដូចមានចែងនៅក្នុង មាត្រាទី២ (៧) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាទីក្រុងវីយែន ឆ្នាំ១៩៦១ ស្ដីពីទំនាក់ ទំនងការទូត (VCDR-1961)។

១. ការថ្លែងថា សវនាការរបស់ លោក កឹម សុខា ផ្អែកលើ «សន្ទិដ្ឋិភាពក្លែងក្លាយ» គឺជាការថ្លែង បែបរើសអើង និងមានចរិកលាក់ពុត។ ការពិត ការចោទប្រកាន់ត្រូវបានធ្វើឡើងដោយសារ មានការបំពានលើច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ព្រហ្មទណ្ឌតែប៉ុណ្ណោះ មិនមែនជាចេតនា នយោបាយទេ។ បទសន្ទិដ្ឋិភាពជាមួយបរទេសត្រូវបានចែងយ៉ាងច្បាស់នៅក្នុងមាត្រា ៤៣៩ និង មាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ ប្រទេសលោកខាងលិចក៏បានយកចិត្តទុកដាក់ យ៉ាងខ្លាំងចំពោះការជ្រៀតជ្រែកពីបរទេស ដូចមានឧទាហរណ៍ជាច្រើនអំពីអ្នកនយោបាយ ដែលត្រូវបានកាត់ទោសចំពោះបទល្មើសដ៏អាក្រក់នេះ។ ក្នុងចំណោមនោះ គឺមានករណី របស់ លោក Paul Manafort ។ ការវាយប្រហារពីសំណាក់រដ្ឋាភិបាលនៃប្រទេសលោកខាង លិចមួយចំនួន ទៅលើតុលាការរបស់ប្រទេសដទៃទៀត រួមទាំងតុលាការព្រហ្មទណ្ឌអន្តរជាតិ ក៏មិនមែនជារឿងដែលមិនធ្លាប់កើតមានពីមុននោះទេ។

២. ការអះអាងថា ការផ្ដន្ទាទោសចំពោះអ្នកនយោបាយបំពានច្បាប់ខាងលើ គឺជា «បរាជ័យនៃ យុត្តិធម៌» គឺធ្វើឡើងដោយលម្អៀង និងមិនផ្អែកលើការពិត។ សវនាការចំនួន ៦៦ លើក បានប្រព្រឹត្តទៅដោយរលូន តម្លាភាព ជាសាធារណៈ និងស្របច្បាប់ ដោយមានការចូលរួម សង្កេតយ៉ាងដិតដល់ពីសំណាក់តំណាងអ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិល និងស្ថានទូតបរទេស។ ដោយផ្អែកតាមច្បាប់ ចុងចោទទទួលបានឱកាសយ៉ាងពេញលេញសម្រាប់ការ ការពារតាមផ្លូវច្បាប់ ព្រមទាំងមានមេធាវីចំនួនបួនរូបផងដែរ។

៣. ភស្តុតាងទាំងអស់ត្រូវបានដាក់ជូនតុលាការ ជជែកដេញដោល និងផ្ទៀងផ្ទាត់ប្រកបដោយ តម្លាភាព ល្អិតល្អន់ និងត្រឹមត្រូវ ដើម្បីស្វែងរកការពិត។ ក្នុងចំណោមភស្តុតាងទាំងនោះ ភស្តុតាងមួយដែលត្រូវបានផ្សព្វផ្សាយតាម “បណ្តាញផ្សព្វផ្សាយCBN នៅឆ្នាំ២០១៣ ហើយដែលត្រូវបានពិរុទ្ធជនទទួលស្គាល់ថាត្រឹមត្រូវពិតប្រាកដ បង្ហាញថា ខ្លួនពិតជាបាន ទទួលការណែនាំ និងការគាំទ្រពីបរទេស ដើម្បីអនុវត្តគម្រោងការជាជំហានៗ ក្នុងគោល បំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ ឧក្រិដ្ឋកម្មគឺជាឧក្រិដ្ឋកម្ម ហើយវាមិនអាចទទួលបាន ភាពត្រឹមត្រូវសម្រាប់បុព្វហេតុផ្សេងនោះទេ។

៤. បើនិយាយអំពីវិធានក្នុងទំនាក់ទំនងអន្តរជាតិវិញ ការអត្ថាធិប្បាយបែបនយោបាយរបស់ បេសកជនបរទេសខាងលើ មិនថាកើតចេញពីការភាន់ច្រលំ ឬភាពអំណួត គឺជាការរំលោភ លើមាត្រា ៤១(១) នៃ * អនុសញ្ញាទីក្រុងវីយែន ឆ្នាំ១៩៦១ ស្ដីពីទំនាក់ទំនងការទូត” ដែលបានចែងថា អ្នកការទូត «មានកាតព្វកិច្ចមិនត្រូវជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងនៃរដ្ឋ ម្ចាស់ផ្ទះ” ហើយដែលតំណាងមកពីប្រទេសមានអារ្យធម៌មួយ មិនថាតូចឬធំ ត្រូវតែប្រកាន់ ខ្ជាប់ឱ្យបានពេញលេញ។

៥. ទោះបីជាអវត្តមានអ្នកនយោបាយពីរឬបីរូបដែលល្មើសនៅក្រោមក្រមព្រហ្មទណ្ឌ ឬត្រូវបាន ហាមឃាត់មិនឱ្យធ្វើនយោបាយ ដោយសារការបំពានច្បាប់ កម្ពុជានៅតែប្តេជ្ញាចិត្តឥតងាករ ក្នុងការរៀបចំការបោះឆ្នោតជាតិនៅក្នុងខែកក្កដាខាងមុខនេះ ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព និងឆ្លុះបញ្ចាំងយ៉ាងពេញលេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print