លោករដ្ឋមន្ដ្រី ឌិត ទីណា៖ ទីផ្សារអង្ករ «ផ្ការំដួល» ដែលកម្ពុជានឹងជំរុញការនាំចេញទៅកាន់ទីផ្សារប្រទេសបារាំងនាពេលខាងមុខ!

ចែករំលែក៖

ភ្នំពេញ​៖​ លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូ បានធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានចូលរួមពិព័រណ៍កសិកម្មអន្តរជាតិ នៅសាធារណរដ្ឋបារាំង​ បានថ្លែង​ថា៖​ ចំពោះទីផ្សារអង្ករ «ផ្ការំដួល» ដែលកម្ពុជានឹងជំរុញការនាំចេញទៅកាន់ទីផ្សារប្រទេសបារាំងនាពេលខាងមុខ។ នេះបេីយោង​តាមប្រភពព័ត៍មានពី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានឱ្យដឹងកាលពីយប់ថ្ងៃទី០៥​ ខែមីនាម្សិលមិញនេះ​។

លោករដ្ឋមន្ត្រី​ ក៏បានសង្កត់ធ្ងន់ពីការចុះបញ្ជីម៉ាកសម្គាល់ផលិតផលខ្មែរពិត ដែលអាចឱ្យអតិថិជនទុកចិត្តនិងចំណាំ តាមការស្នេីសុំរបស់​សមាគមខ្មែរនៅប្រទេសបារាំង។

សូមជម្រាបថា​ ក្នុងដំណើរមាតុភូមិនិវត្តន៍កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ថ្មីៗ​នេះ លោករដ្ឋមន្ត្រី​ បានទទួលស្វាគមន៍ពីលោក លោកស្រី​ ថ្នាក់ដឹកនាំក្រសួងចំពោះដំណើរត្រលប់មកវិញរបស់លោករដ្ឋមន្រ្តី ប្រកបដោយសុវត្ថិភាព និងជោគជ័យ។

តាមរយៈបេសកកម្មនេះ លោករដ្ឋមន្ត្រី​ បានស្វែងយល់ពីកសិផលដែលប្រទេសបារាំងត្រូវការ និងឱកាសដែលកម្ពុជាអាចឈានចូលទៅទីផ្សារប្រទេសបារាំងបាន ក្នុងនោះ កម្ពុជាត្រូវផលិតកសិផលដែលធានាគុណភាព និងសុវត្ថិភាពតាមស្តង់ដារ ដើម្បីជួយផ្ដល់តម្លៃបន្ថែមខ្ពស់ព្រមទាំងជំរុញឱកាសប្រកួតប្រជែងនៅលើឆាកអន្ដរជាតិ។

បន្ថែមពីនេះ លោក​ ឌិត​ ទីណា​ បានណែនាំឱ្យមានការបង្កេីតចេញនូវ QR Code ដែលអាចកំណត់នូវប្រភពនិងខ្សែច្រវាក់តម្លៃសំដៅផ្តល់ការទុកចិត្តដល់អ្នកទិញផលិតផលកសិកម្ម​ទាំងក្នុងនិងក្រៅប្រទេស។

...

សូមជម្រាបជូនថា​ ដំណើរទស្សនកិច្ចនៅពិព័រណ៍កសិកម្មអន្តរជាតិនៅប្រទេសបារាំង ពីសំណាក់លោករដ្ឋមន្ដ្រី ឌិត ទីណា គឺជាឱកាសមួយសម្រាប់ប្រទេសកម្ពុជា​ ឈានទៅបេីកផ្លូវសម្រាប់វិស័យឯកជន​ខ្មែរ នាំកសិផលខ្មែរដែលមានគុណភាព និងតម្លៃបន្ថែមខ្ពស់ ទៅកាន់ទីផ្សារបរទេស ព្រមទាំងជាឱកាសសម្រាប់វិនិយោគិនបរទេស មកដាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជាផងដែរ​៕ ដោយ៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print