ខេត្តបន្ទាយមានជ័យៈសេចក្ដីរាយការពីរបន្ទាត់ព្រំដែនកម្ពុជា ថៃបានឲ្យដឹងថាៈស្ត្រីម្នាក់ជាពលករខ្មែរដែលពលរដ្ឋប្រទះឃើញស្លាប់ក្បែរព្រំដែនក្នុងទឹកដីកម្ពុជានោះត្រូវបានសមយ្ថកិច្ចចាប់បានជនដៃដល់ម្នាក់ហើយជនជាតិថៃជាមេខ្យល់រស់នៅស្រុកជាប់ជាយដែនកម្ពុជា។
សមត្ថកិច្ចព្រំដែនបង្ហើបថាៈកាលដែលឃាត់ខ្លួនជនសង្ស័យភាគ្គីសមយ្ថកិច្ចថៃជាអ្នកឃាតខ្លួនធ្វើឡើងកាលពីរសៀលម៉ោង៣ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣នៅភូមិណាំគៀង ឃុំប៉ារ៉ៃ ស្រុកគោកធ្យូង ខេត្តស្រៈកែវប្រទេសថៃ។
ជនសង្ស័យមានឈ្មោះហុង ខាវសិរីវេត (ហៅហុង)ភេទប្រុស អាយុ៥១ឆ្នាំ(ជាមេខ្យល់ថៃ)រស់នៅភូមិណាំគៀង ឃុំប៉ារ៉ៃ ស្រុកគោកធ្យូង ខេត្តស្រៈកែវប្រទេសថៃ
មន្ត្រីការិយាល័យព្រហ្មទ័ណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ប្រជាពលរដ្ឋដែលត្រឡប់ពីធ្វើការនៅប្រទេសថៃព្រឹកវិលល្ងាចបានប្រទៈឃើញសាកសពស្ត្រីម្នាក់ត្រូវបានសម្លាប់មានស្នាកស្នាមសុះមុខនៅនៅចំណុចព្រៃក្បែរព្រំដែនកម្ពុជា.ថៃស្ថិតភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
មន្ត្រីនគរបាលបានបញ្ជាក់ថា៖ក្រោយទទួលព័ត៌មានកម្លាំងជំនាញបានចុះទៅពិនិត្យសាកសពស្ត្រីរងគ្រោះមានអត្តសញ្ញាណឈ្មោះ ស្វៃ សុភក្ត្រា អាយុ៣៩ឆ្នាំតរស់នៅភូមិផ្គាំ ឃុំសឹង្ហចង្ហា ស្រុកអូរជ្រៅ ដែលត្រូវជនសង្ស័យប្លន់សំលាប់យកលុយនៅពេលត្រឡប់ពីធ្វើការសំណង់នៅប្រទេសថៃតាមរយៈមេខ្យល់។
មន្ត្រីនគរបាលបានបញ្ជាក់ថា៖ក្រោយការពិនិត្យស្រាវជ្រាវមុខសញ្ញាសហការជាមួយកម្លាំងភាគីថៃជាប់ព្រំដែនបានឃាត់ជនសង្ស័យដែលជាជនដៃដល់ជាជនជាតិថៃជាអ្នកប្លន់សំលាប់ជនរងគ្រោះហើយត្រូវបានកម្លាំងភាគីថៃឃាត់នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ភូមិណាំគៀង ឃុំប៉ារ៉ៃ ស្រុកគោកធ្យូង ខេត្តស្រៈកែវប្រទេសថៃ៕
ករណីខាងលើនេះអធិការស្រុកអូរជ្រៅអ៊ឹម សុភារៈអ្នកសារព័ត៏មានទូរសព្ទលើកទីមួយនៅល្ងាចថ្ងៃទី៦ខែមីនាឆ្នាំ២០២៣ទទួលទូរសព្ទនិយាយតែដោយទូរសព្ទរអាក់រអូលស្ដាប់មិនបានក៏ដាច់ទៅវិញ ចំណែកអ្នកសារព័ត៏មានទូរសព្ទលើកទី២ចុចជាប់រវល់។វណ្ណា