លោក ខៀវ កាញារីទ្ធ ជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយជាតិបន្តផ្សាយឱ្យកាន់តែទូលំទូលាយនូវសេចក្តីថ្លែងព័ត៌មាន របស់ក្រសួងការបរទេសទាក់ទងការកាត់ទោស លោក កឹម សុខា

ចែករំលែក៖

ភ្នំពេញ : លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ បានជំរុញអោយប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិបន្តផ្សាយអោយកាន់តែទូលំទូលាយនូវសេចក្តីថ្លែងព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ទាក់ទងការកាត់ទោស លោក កឹម សុខា កាលពីពេលថ្មីៗកន្លងមកនេះ ដោយក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ដោយបានកត់សម្គាល់ជាមួយក្តីកង្វល់យ៉ាងខ្លាំងចំពោះអ្នកការទូតប្រទេសលោកខាងលិចមួយចំនួនដែលបានតម្លើងខ្លួនតាមទំនើងចិត្តពីតួនាទីការទូតធម្មតារបស់ខ្លួនទៅធ្វើជាអនុរក្សដាក់ពិន្ទុដែនកំណត់របស់ខ្លួនចំពោះប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសម្ចាស់ផ្ទះ ដែលផ្ទុយទៅនឹងគោលការណ៍ទទួលស្គាល់ជាសាកលក្នុងការគ្រប់គ្រងទំនាក់ទំនងរវាងបណ្តារដ្ឋអធិបតេយ្យ ដូចមានចែងនៅក្នុងមាត្រាទី២ (៧) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាទីក្រុងវីយែន ឆ្នាំ១៩៦១ ស្តីពីទំនាក់ ទំនងការទូត (VCDR-1961)។

ការថ្លែងសរសើរនេះធ្វើឡើងនៅក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២៣ម្សិលមិញ ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធ វីដេអូ Zoom ។

ការថ្លែងថា សវនាការរបស់លោក កឹម សុខា ផ្អែកលើ «សន្ទិដ្ឋិភាពក្លែងក្លាយ» គឺជាការថ្លែង បែបរើសអើង និងមានចរិតលាក់ពុត។ ការណ៍ពិត ការចោទប្រកាន់ត្រូវបានធ្វើឡើងដោយសារមានការបំពានលើច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ព្រហ្មទណ្ឌតែប៉ុណ្ណោះ មិនមែនជាចេតនា នយោបាយទេ។ បទសន្ទិដ្ឋិភាពជាមួយបរទេសត្រូវបានចែងយ៉ាងច្បាស់នៅក្នុងមាត្រា ៤៣៩ និង មាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា។

...

ប្រទេសលោកខាងលិចក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការជ្រៀតជ្រែកពីបរទេស ដូចមានឧទាហរណ៍ជាច្រើនអំពីអ្នកនយោបាយដែលត្រូវបានកាត់ទោសចំពោះបទល្មើសដ៏អាក្រក់នេះ ៕ ប្រភព : ទទក

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print