ក្លិប Premier League បានប្រកាសកាលពីថ្ងៃចន្ទ ទី៦ មីនាថា អ្នកគាំទ្រដែលរត់ចូលទីលានបានប៉ះទង្គិចជាមួយកីឡាករLiverpool ពេលអបអរគ្រាប់បាល់ទី៧របស់ពួកគេទល់នឹងក្រុម Manchester United និងស្ទើរតែរងរបួសកីឡាករ Andy Robertson ត្រូវបានកំណត់អត្តសញ្ញាណ និងត្រូវបានហាមឃាត់មិនឱ្យចូលកីឡដ្ឋាន Anfield អស់មួយជីវិត។
នៅពេលដែលកីឡាករបានអបអរគ្រាប់បាល់ចុងក្រោយនៃការវាយបកទៅលើគូប្រជែងរបស់ពួកគេក្នុងលទ្ធផល ៧–០ កាលពីថ្ងៃអាទិត្យ អ្នកគាំទ្របានរត់ទៅលើទីលាន ហើយបានរអិលដួលបុកជាមួយនឹងកីឡាករ Robertson ដែលបានដួលប៉ះកជើងរបស់គាត់ បើទោះបីជាកីឡាកររូបនេះថាមិនរងរបួសធ្ងន់ធ្ងរក៏ដោយ។
ក្លិបបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មិនមានលេសសម្រាប់អាកប្បកិរិយាមិនអាចទទួលយកបាន និងគ្រោះថ្នាក់នោះទេ។ សុវត្ថិភាព និងសុខភាពរបស់កីឡាករ មិត្តរួមការងារ និងអ្នកគាំទ្រគឺជារឿងសំខាន់បំផុត។ ឥឡូវនេះក្លិបនឹងអនុវត្តតាមដំណើរការដាក់ទណ្ឌកម្មជាផ្លូវការរបស់ខ្លួន ហើយបានផ្អាកគណនីជនល្មើសដែលត្រូវបានចោទប្រកាន់រហូតដល់ដំណើរការបញ្ចប់”។
សេចក្តីថ្លែងការណ៍បានបន្តថា “ប្រសិនបើត្រូវបានរកឃើញថា មានពិរុទ្ធពីបទល្មើសចូលទីលានដោយគ្មានការអនុញ្ញាត ជនល្មើសអាចប្រឈមមុខនឹងបទឧក្រិដ្ឋ និងបម្រាមអស់មួយជីវិតពីកីឡដ្ឋាននៅ Anfield និងគ្រប់កីឡដ្ឋាន Premier League។ សកម្មភាពទាំងនេះមានគ្រោះថ្នាក់ ខុសច្បាប់ និងមានផលវិបាកធ្ងន់ធ្ងរ”។
អ្នកគាំទ្រត្រូវបានយាមកាមដោយសន្តិសុខបម្រើការក្នុងទីលាន ហើយបានលោតសម្រុកចូលទីលានពេលទទួលបានការស្តាប់ឮពីសម្តីគ្រូបង្វឹក Liverpool លោក Juergen Klopp ដែលធ្វើឲ្យអ្នកគាំទ្រខឹងសម្បារយ៉ាងខ្លាំងក៏ព្យាយាមលោតចូលទីលានសំដៅទៅហ្វូងកីឡាករ Liverpool ដែលកំពុងអបអរគ្រាប់បាល់ចុងក្រោយ ។
គួរបញ្ជាក់ថា លទ្ធផលជ័យជម្នះកាលពីរាត្រីថ្ងៃអាទិត្យ បានជំរុញក្តីសង្ឃឹមក្នុងការប្រជែង Top 4 របស់ Liverpool ខណៈដែលក្លិបនេះបានឡើងមកឈរនៅលេខរៀងទី៥ដែលមាន៣ពិន្ទុតាមពីក្រោយក្រុមលេខ៤ Tottenham Hotspur ជាមួយនឹងការប្រកួតក្នុងដៃ។ ពួកគេប្រកួតបន្ទាប់នៅឯទឹកដីក្រុម Bournemouth នៅថ្ងៃសៅរ៍នេះ ដែលកំពុងស្ថិតក្នុងតំបន់កាត់ចោល ៕ (រូបភាព ៖Reuters/CNA)