ក្រុមតោខៀវ Chelsea នឹង សម្លឹង រក ការ សង្គ្រោះ ពីភាពបរាជ័យកាលពី ជើង ទី១ ក្នុង ការ ប្រកួត UEFA Champions League វគ្គ១៦ក្រុមរបស់ ពួក គេ នៅ ពេល ដែលក្រុមនេះ ស្វាគមន៍ក្រុមភ្ញៀវ Borussia Dortmund នៅ កីឡដ្ឋាន Stamford Bridge សម្រាប់ ការ ប្រកួត បញ្ច្រាស គ្នា នៅរាត្រី ថ្ងៃ អង្គារនេះ។
Dortmund បានឈ្នះជើងទី១ក្នុងលទ្ធផល ១–០ នៅ SIGNAL IDUNA PARK កាលពីថ្ងៃទី១៥ ខែកុម្ភៈកន្លងទៅ។ កីឡាករ Karim Adeyemi ជាអ្នករកបាន១គ្រាប់ជ័យជម្នះឲ្យ Dortmund នៅនាទីទី៦៣នៅពេលនោះ។
Chelsea មានកីឡាករលេចធ្លោក Pierre-Emerick Aubameyang និង Raheem Sterling ក្នុងការប្រកួត Champions League។ កីឡាករទាំង២គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្រុមដែលមានម្នាក់២គ្រាប់។ ចំណែកខ្សែបម្រើប្រយុទ្ធ Jude Bellingham គឺជាកីឡាករនាំមុខគេសម្រាប់ Dortmund ដោយស៊ុតបញ្ចូលទីបាន៤គ្រាប់ក្នុងយុទ្ធនាការ Champions League រដូវកាលនេះ រួមទាំងគ្រាប់បាល់បើកឆាកមួយប្រកួតផងដែរ។
ក្រុម ភ្ញៀវ Dortmund បាន ស៊ុត បាល់ បញ្ចូល ទី ក្នុង ការ ប្រកួត១២លើក ចុង ក្រោយ របស់ ពួក គេ ក្នុង ការ ប្រកួត ទាំង អស់។ក្រុមនេះបាន វាយ បក តាម សំណាញ់ ទី គ្រប់ ការ ប្រកួត ចាប់ តាំង ពី ជំនួបនៅ Bundesliga ជាមួយ Wolfsburg ក្នុង ខែ វិច្ឆិកាឆ្នាំ២០២២។ រីឯក្រុមម្ចាស់ផ្ទះ Chelsea មិនស្គាល់ចាញ់សោះក្នុងការប្រកួតក្នុងផ្ទះខ្លួនឯងក្នុងរដូវកាល Champions League រដូវកាលនេះ ជាមួយនឹងជ័យជម្នះ២លើក និងស្មើ១លើកពីការប្រកួតបីលើករបស់ពួកគេនៅលើទឹកដីខ្លួនឯង។
នៅក្នុងការប្រកួតក្រៅផ្ទះក្នុងការប្រកួតនៅរដូវកាលនេះ Dortmund ទទួលបាន៤ពិន្ទុពី៩ប្រកួត (ឈ្នះ១ ចាញ់១ ស្មើ១)។ ក្រុមអាល្លឺម៉ង់ មួយនេះស្ថិត លើ ការ ឈ្នះ ការ ប្រកួត ក្រៅ ដី ចំនួន៥ប្រកួត ក្នុង គ្រប់ ការ ប្រកួត ទាំង អស់។ ចំណែកក្នុង ការ ប្រកួត ៦លើក ចុង ក្រោយ ក្នុង ការ ប្រកួត ទាំង អស់ Chelsea ឈ្នះ ១ ស្មើ ២ និង ចាញ់ ៣។
ការប្រកួតរវាងក្រុម Chelsea នឹងក្រុម Dortmund នឹងធ្វើឡើងនៅវេលាម៉ោង៣អធ្រាត្រម៉ោងនៅកម្ពុជា ក្នុងជំនួបជើងទី២ហើយប្រសិនបើក្រុម Dortmund បន្តរក្សាសំណាញ់ទីមិនមានគ្រាប់បាល់ទេនោះ នឹងកក់កៅអីទៅកាន់វគ្គ៨ក្រុមជាមិនខាន។បច្ចុប្បន្នក្រុម Chelsea កំពុងឈរលេខ១០នៅលីកកំពូលអង់គ្លេស ខណៈដែលក្រុម Dortmund កំពុងឈរលេខ២នៅលីកកំពូលអាល្លឺម៉ង់ ៕ (រូបភាព ៖ soccerway.com)