ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ នេះ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា ប្រារព្ធពិធីចុះអនុស្សរណៈនៃការយោគយល់ស្ដីពី កិច្ចសហការភាពជាដៃគូរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលអាស៊ីប៉ាស៊ីហ្វិកនៃការអប់រំ ដើម្បីការយោគយល់អន្តរជាតិ ដែលត្រូវបានចុះហត្ថលេខាដោយ លោកបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកបណ្ឌិត ជុង អ៊ូតាក់ នាយកមជ្ឈមណ្ឌល។
អនុស្សរណៈនៃការយោគយល់នេះផ្តោតសំខាន់លើ៖ ការស្រាវជ្រាវក្នុងវិស័យអប់រំ ការអភិវឌ្ឍកម្មវិធីសិក្សា ការបណ្តុះបណ្តាលគ្រូបង្រៀន និងការផ្លាស់ប្ដូរបទពិសោធន៍គ្រូបង្រៀនកម្រិតអន្តរជាតិ៕
ដោយ៖ សីលា
...