ខេត្តកំពង់ឆ្នាំង៖ គ្រោះថ្នាក់ចរាចរណ៍ថ្មីមួយទៀតបានកើតឡើងលើផ្លូវខ្វែងទិស ជាចំណុចផ្លូវប្រសព្វរវាងផ្លូវជាតិលេខ៥ ជាផ្លូវវាងក្រុង និងផ្លូវជាតិលេខ៥៣ នៅចំណុចភូមិត្រោកលិច ឃុំស្រែថ្មី ស្រុករលាប្អៀរ បណ្ដាលឱ្យរថយន្ត ២គ្រឿងបានខូចខាតយ៉ាងដំណំ និងមនុស្សម្នាក់បានរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦ នឹង១០នាទីព្រលប់ថ្ងៃទី៧ ខែ មីនា ឆ្នាំ២០២៣។
នគរបាលមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿង ម៉ាក់ម៉ុងហ្គោពណ៌ស ជារថយន្តប្រភេទឃ្លុប ពាក់ស្លាកលេខ ក្រហម AT22 .21079 បើកបរដោយឈ្មោះ កន ប៉ាវ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្ត កំពង់ធំ ក្នុងដំណើរពីត្បូងទៅជើងតាមបណ្ដោយផ្លូវជាតិ លេខ៥ជាផ្លូវវាងក្រុងកំពង់ឆ្នាំង។ លុះមកដល់ចំនុចកើត ហេតុ ជាផ្លូវប្រសប់ខ្វែងទិសជាមួយផ្លូវជាតិលេខ៥៣ ក៍បានបុកជាមួយ រថយន្តមូយគ្រឿង ម៉ាកព្រូស ពណ៌ទឹក ប្រាក់ ពាក់ស្លាកលេខភ្នំពេញពី 2BD.4935 បើកឈ្មោះ ទិន ចំរើន ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិ
តាវ៉ាក ឃុំព្រៃមូល ស្រុករលាប្អៀរ ក្នុងដំណើរពីកើតទៅលិច បណ្ដាលឱ្យខូចខាតរថយន្តព្រុសខូចខាតយ៉ាងដំណំ និងបានរងរបួសអ្នកបើកបររថយន្តម្នាក់ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
សូមរំលឹកដែលថាផ្លូវវាងក្រុងចំណុចផ្លូវប្រសប់រវាងផ្លូវជាតិលេខ៥៣ តែងតែបង្កគ្រោះថ្នាក់ជាញឹកញាប់ បើទោះបីមន្ត្រីជំនាញអះអាងថា បានធ្វើត្រឹមត្រូវតាមស្តង់ដាអស់ហើយ កត្តាគ្រោះថ្នាក់កើតឡើងដោយសារការបើកបរមានទ្វេសប្រហែសយ៉ាងណាក្តី។ ប៉ុន្តែប្រជាពលរដ្ឋមួយភាគនៅតែអះអាងថា ប្រសិនគ្មានការកែប្រែនៅចំណុចនោះទេគ្រោះថ្នាក់នៅតែបន្តកើតឡើង គួបផ្សំ ចំណុចនោះបច្ចុប្បន្នពុំមានភ្លើងបំភ្លឺផងនោះ៕ ដោយ៖ សូរិយា