ខេត្តស្វាយរៀង: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ យោធាចូលនិវត្តន៍ម្នាក់
ទំនង ផឹកស្រាស្រវឹង និងមានទំនាស់បញ្ហាព្រំប្រទល់របងជាមួយអ្នកជិតខាង បោកគ្រាប់បែក របួសធ្ងន់ស្រាល៦នាក់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិព្រៃគាវ ឃុំកំពង់ចកស្រុករំដួល ខេត្តស្វាយរៀង។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យមានឈ្មោះ
ឈ្មោះ អ៊ុំ ផា ភេទប្រុស អាយុ ៦៩ ឆ្នាំ ជាយោធាចូលនិវត្តន៍ បច្ចុប្បន្ន មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ ។
ចំណែកជនរងគ្រោះមានទី១ឈ្មោះ ជេត ចាន់ថន ភេទប្រុស អាយុ ៦៥ឆ្នាំ (របួសធ្ងន់)។
២ឈ្មោះ ហ៊ីង សារ៉ាន់ ភេទស្រី អាយុ ៥៨ ឆ្នាំ (របួសស្រាល)។
៣ ឈ្មោះ ជេត សុភ័ក្រ ភេទស្រី អាយុ ៣៤ ឆ្នាំ(របួសស្រាល) ។
៤ឈ្មោះ ប៉ែន ស៊ីថា ភេទស្រី អាយុ ៥៦ ឆ្នាំ (របួសស្រាល),
៥ឈ្មោះ ព័ណ អ៊ីម៉ី ភេទស្រី អាយុ ៣ ឆ្នាំ(របួសស្រាល)
និងទី៦មានឈ្មោះ ប៉េ ចំណាប់ ភេទប្រុស អាយុ ៣ ឆ្នាំ (របួសស្រាល)អ្នកទាំង៦មានទីលំនៅភូមិព្រៃគាវ ឃុំកំពង់ចកស្រុករំដួល ខេត្តស្វាយរៀង។
ក្រោយកើតហេតុ ជនរងគ្រោះ ទាំង៦នាក់ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ
សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា មូលហេតុដែលនាំឱ្យមានការបោកគ្រាប់បែកនេះ មកពីជន សង្ស័យ ផឹកស្រាស្រវឹង និងមានទំនាស់បញ្ហាព្រំប្រទល់របងជាមួយជនរងគ្រោះ។
រីឯជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល ឃាត់ខ្លួនបានភ្លាមៗ និងកំពុងកសាងសំណុំរឿង ចាត់ការទៅតាមផ្លូវច្បាប់៕ដោយ៖ សុថាន