អ្នកគាំទ្រក្រុមអាល្លឺម៉ង់ Eintracht Frankfurt ត្រូវបានហាមប្រាមមិនឲ្យចូលទស្សនាការប្រកួតChampions League វគ្គ១៦ក្រុមចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Napoli បន្ទាប់ពីឧប្បត្តិហេតុនៅក្នុងជើងទី១។
ការប្រកួតជើងទី១ក្នុងទឹកដីក្រុម Frankfurt កាលពីថ្ងៃទី២១ ខែកុម្ភៈ ត្រូវបានចាត់ថា ជាហានិភ័យខ្ពស់ពេលប៉ះទង្គិចគ្នាជាមួយប៉ូលីស ហើយមានការប៉ះទង្គិចគ្នាខ្លះរវាងអ្នកគាំទ្រមុនពេលការប្រកួត។
ក្លិប Eintracht Frankfurt បានប្រកាសថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយក្រសួងមហាផ្ទៃរបស់ប្រទេសអ៊ីតាលី។ កាលពីដើមរដូវកាលនេះ Eintracht Frankfurt ដែលជាម្ចាស់ជើងឯក Europa League ត្រូវបានពិន័យបន្ទាប់ពីមានបញ្ហាក្នុងការប្រកួតនៅទឹកដីក្រុមMarseille ។
Napoli បាននាំមុខ ២–០ កាលពីប្រកួតជើងទី១។ ការប្រកួតជើងទី២នៅកីឡដ្ឋាន Diego Armando Maradona ក្នុងទីក្រុង Naples ធ្វើឡើងនៅថ្ងៃពុធ ទី១៥ ខែមីនា។
ក្លិប Eintracht Frankfurt ត្រូវបានគេជូនដំណឹងពីស្ថាប័នបាល់ទាត់អឺរ៉ុប UEFA ថា ក្រសួងមហាផ្ទៃរបស់ប្រទេសអ៊ីតាលីនឹងចេញបទប្បញ្ញត្តិដែលហាមឃាត់ក្លិប (អ៊ីតាលី) មិនឱ្យលក់សំបុត្រទៅអ្នកគាំទ្ររបស់ Eintracht Frankfurt សម្រាប់ការប្រកួតជើងទី២នៅថ្ងៃទី១៥ ខែមីនានោះទេ។
ទន្ទឹមនឹងនេះដែរក្រុម Freiburg ក៏បានប្រកាសកាលពីថ្ងៃចន្ទដែរថា អ្នកគាំទ្រតិចជាងការរំពឹងទុកនឹងធ្វើដំណើរទៅប្រកួត Europa League វគ្គ១៦ក្រុមចុងក្រោយរបស់ពួកគេនៅទឹកដីក្រុម Juventus បន្ទាប់ពីអាជ្ញាធរអ៊ីតាលី និងក្លិបអះអាងថា សំបុត្រដែលបានទិញដោយអ្នកគាំទ្រ Freiburg ទោះបីជាសមាជិកភាពរបស់ពួកគេនឹងត្រូវបានលុបចោលក៏ដោយ ៕ (រូបភាព ៖ BBC Sport)