ចាប់តាំងពីដើមឆ្នាំ 2023 ការបាញ់ប្រហារទ្រង់ទ្រាយធំជាង 100លើកបានកើតឡើងនៅ សហរដ្ឋអាមេរិក

ចែករំលែក៖

នៅថ្ងៃទី ៨ ខែមីនា អង្គការមិនរកប្រាក់ចំណេញ Gun Violence Archive (GVA) ដែលតាមដានការបាញ់ប្រហារទ្រង់ទ្រាយធំនៅសហរដ្ឋអាមេរិក បាននិយាយថា ក្នុងរយៈពេលត្រឹមតែ ៦៤ថ្ងៃដំបូងនៃឆ្នាំ2023 ចំនួននៃការបាញ់ប្រហារដ៏ធំបានកើនឡើងដល់១០០ករណី។

តួលេខគួរឱ្យព្រួយបារម្ភទាំងនេះបានគូសបញ្ជាក់ពីភាពបន្ទាន់នៃការសម្រេចចិត្តពីស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីសម្រាលបញ្ហាដែលបានញាំញីសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនឆ្នាំ។
បន្ទាប់ពីបរាជ័យជាច្រើនឆ្នាំនៅខែមិថុនា ឆ្នាំ 2022 សភាសហរដ្ឋអាមេរិកក៏បានអនុម័តច្បាប់ដើម្បីពង្រឹងការគ្រប់គ្រងកាំភ្លើង។ ទោះបីជាវាត្រូវបានចាត់ទុកថាគ្រាន់តែជាការគ្របដណ្តប់តិចតួចក៏ដោយ ប៉ុន្តែច្បាប់ដើម្បីពង្រឹងការគ្រប់គ្រងកាំភ្លើងក៏ត្រូវបានចាត់ទុកថាជាជំហានទៅមុខ ហើយនឹងជួយសង្រ្គោះជីវិតមនុស្សជាច្រើនផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការឈានដល់ការឯកភាពដំបូងមិនបានជួយសម្រួលដល់បញ្ហាបែកបាក់គ្នានៅក្នុងសភាលើវិធានការត្រួតពិនិត្យជាក់លាក់បន្ថែមទៀតនោះទេ ខណៈដែលការបាញ់ប្រហារទ្រង់ទ្រាយធំនៅសហរដ្ឋអាមេរិកនៅតែបន្តកើនឡើងក៏ដោយ។
ដោយដកស្រង់ស្ថិតិរបស់ GVA គេហទំព័រ Axios របស់សហរដ្ឋអាមេរិក បានផ្សយថា មានតែ ៦៤ ថ្ងៃប៉ុណ្ណោះបានកន្លងផុតទៅក្នុងឆ្នាំ 2023 ដូច្នេះចំនួននៃការបាញ់ប្រហារដ៏ធំដែលបានកត់ត្រាច្រើនជាង ១០០ ករណី មានន័យថាចំនួននៃការបាញ់ប្រហារដ៏ធំរៀងរាល់ថ្ងៃមានការកើតឡើងច្រើនជាងថ្ងៃក្នុងឆ្នាំនៅសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃនេះ។ ជាពិសេស ការបាញ់ប្រហារដ៏ធំលើកទី 100 ក្នុងឆ្នាំ 2023 បានកើតឡើងនៅទីក្រុង Bolingbrook រដ្ឋ Illinois ដោយបានសម្លាប់មនុស្ស 3 នាក់ រួមទាំងកុមារផងដែរ។
យោងតាមតួលេខជាក់លាក់ដែលផ្តល់ដោយ GVA ចាប់តាំងពីដើមឆ្នាំ 2023មក មានការបាញ់ប្រហារដ៏ធំចំនួន 102 លើកនៅសហរដ្ឋអាមេរិក ដោយមានមនុស្ស 149 នាក់បានស្លាប់ និងជិត 400 នាក់បានរងរបួស។ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានការបាញ់ប្រហារដ៏ធំចំនួន 69ករណី ដែលបានសម្លាប់មនុស្សចំនួន 89 នាក់ ហើយក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ 2021 មានករណីបាញ់ប្រហារចំនួន 75 ករណី មាន មនុស្ស78 នាក់បានស្លាប់៕ ដោយធីរីណា

...

រូប​ថត​ : Getty Images

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print