ខេត្តព្រៃវែង៖ ប្រជាពលរដ្ឋរាប់ រយគ្រួសារ ដែលមានចំនួ២ភូមិ បានប្រតិកម្ម និងសម្ដែងការមិនពេញចិត្តករណីដែលឈ្មួញជីកនិងកាយយកអាចម៍ដីក្នុងបឹងសាធារណៈនៅចំណុចបឹង ស្ថិតនៅតាបឹង នាខាងកើតភូមិព្រៃព្រហ្ម និងភូមិពោធិ៍ ទីស្ថិតនៅក្នុងឃុំពោធិ៍ទី ស្រុកស៊ីធរ កណ្ដាល ខេត្តព្រៃវែង យកមកលក់ជា ប្រយោជន៍ផ្ទាល់ខ្លួន ។
ពលរដ្ឋបានខ្សិបខ្សៀវតៗគ្នាពីមាត់មួយទៅមាត់មួយ ខ្លះចេញមុខនិយាយ និងខ្លះ លាក់មុខដោយបានលើកឡើងថា ក្រុម ឈ្មួញជីកអាចម៍ដីបឹងសាធារណៈនៅចំណុចខាងលើ គគ្រឹកគគ្រេងដោយមានការបើកភ្លើងខៀវពីអាជ្ញាធរមូលដ្ឋានហើយមើលទៅបានជាមានសកម្មភាពដឹកដីនោះបានយ៉ាងរលូនតាំងពីមុនរហូតមកទល់សព្វថ្ងៃនេះ ។
តែទោះជាយ៉ាងណាគេសង្កេតឃើញសកម្មភាពរបស់អាជ្ញាធរស្រុក ដែលដឹកនាំ ដោយលោក ម៉ន នីបណ្ឌិត អភិបាលស្រុក ស៊ីធរកណ្ដាល និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនស្ថាប័នទៀត បានប្រជុំរួមជាមួយពល រដ្ឋជាច្រើននាក់ នៅព្រឹកថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០១៦ នៅវត្តចុងសាក់ ឃុំពោធិ៍ ទីស្រុកស៊ីធរកណ្ដាល ។ ខណៈនោះលោក អភិបាលស្រុកបានទទួលសំណូមពររបស់ ពលរដ្ឋដោយផ្ទាល់មាត់ថាឲ្យឈ្មួញឈប់ជីកដីបឹងនោះតទៅទៀតនិងសូមឲ្យរក្សារដីបឹងនោះទុកជាសម្បត្តិសាធារណៈរហូត ៕
ដោយ៖ សីលា