ឃាត់ខ្លួនកញ្ញា ហ៊ន សាលី ដែលជាអ្នករៀបចំកម្មវិធីថតស្ប៉តបញ្ជូនទៅកាន់តុលាការពាក់ពន្ធករណីប្រើប្រាស់សែកស្អុយប្រមាណ១០ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនកញ្ញា ហ៊ន សាលី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញពាក់ពន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។

ជនសង្ស័យ ឈ្មោះ ហ៊ន សាលី អាយុ២៩ឆ្នាំ មានទីលំនៅសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមហាជនបានស្គាល់ជាច្រើនតាមរយៈការសម្តែង និងរៀបចំស្ប៉តក្នុងបណ្តាញសង្គម។

ការនាំខ្លួនកញ្ញាអ្នកថតស្ប៉តទៅតុលាការ ត្រូវបានសមត្តកិច្ចធ្វើឡើងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យឈ្មោះ ហ៊ន សាលី ចូលទៅបំភ្លឺលើបណ្តឹងរបស់ឈ្មោះ អឿន ម៉ូនីកាដែលប្តឹងចោទប្រកាន់ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករអាចជួញដូរបាន ពោលគឺពាក់ព័ន្ធននឹងការចេញមូលប្បទានបត្រគ្មានសាច់ប្រាក់”សែកស្អុយ”ប្រមាណ១០ ម៉ឺនដុល្លារអាមេរិក ។ ប៉ុន្តែបើតាមឈ្មោះ ហ៊ន សាលី និយាយថា លុយនោះគេបានសងទៅដើមបណ្តឹងជាបន្តបន្ទាប់ ហើយ ដោយសារតែមួយរយៈនេះដើមបណ្តឹងត្រូវជាប់ឃុំខ្លួននៅក្នុងពន្ធនាគារទើបមានការខកខានក្នុងការទូទាត់ប្រាក់ ដូច្នោះមិនត្រូវឃាត់ខ្លួនគេទេ។

...

បច្ចុប្បន្ន កញ្ញា ហ៊ន សាលី កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើការស៊ើបសួរនៅឡើយ៕ ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print