ចោរចូលប្លន់នារីម៉ាស្សាម្នាក់ដោយចោរប្រើកាំបិតភ្ជង់យកទូរស័ព្ទ និងប្រាក់មួយចំនួនដល់ក្នុងបន្ទប់ រួចគេចខ្លួនដោយសុវត្ថិភាព

ចែករំលែក៖

ខេត្តបាត់ដំបង ៖ កាលពីយប់ថ្ងៃទី០៨ មីនា ឆ្នាំ ២០២៣នេះ នារីប្រកបរបរម៉ាស្សាម្នាក់ ត្រូវចោរប្រើកាំបិតភ្ជង់ប្លន់យកទូរស័ព្ទ និងប្រាក់មួយចំនួនដល់ក្នុងបន្ទប់ រួចគេចខ្លួនដោយសុវត្ថិភាព នៅចំណុចភូមិអូរចា សង្កាត់អូរចា ក្រុងបាត់ដំបង ដែលគេសង្ស័យជាមុខសញ្ញាដដែលៗ ដែលធ្លាប់ប្រើកាំបិតភ្ជង់ប្លន់នារី០២នាក់នៅក្បែរនោះ កាលពីសប្ដាហ៍មុននេះ ។

ជនរងគ្រោះឈ្មោះ ហៀប ស្រីយ៉ា ភេទស្រី អាយុ២៧ឆ្នាំ មានមុខរបរម៉ាស្សានៅចំណុចកើតហេតុនេះ ។ នារីរង គ្រោះ ត្រូវជនមិនស្គាល់មុខជិះម៉ូតូម៉ាក ZooMer ចូលទៅដល់បន្ទប់ម៉ាស្សាហើយដកកាំបិតគំរាមភ្ជង់ប្លន់យកទូរស័ព្ទ និងប្រាក់មួយចំនួន រួចជិះគេចខ្លួនដោយសុវត្ថិភាព មុនពេលសមត្ថកិច្ចទៅដល់ ។

នារីរងគ្រោះបាននិយាយថា នៅយប់កើតហេតុគាត់មិនបានបើកទ្វារទទួលភ្ញៀវទេ ស្រាប់តែជនមិនស្គាល់មុខនោះជិះម៉ូតូទៅឈប់ខាងមុខ រួចគោះទ្វារហៅគាត់ឲ្យម៉ាស្សា ។ លុះពេលគាត់បើកទ្វារមិនទាន់បាននិយាយស្រួលបួលផង ស្រាប់តែដកកាំបិតភ្ជង់រុញគាត់ចូលទៅខាងក្នុងបន្ទប់ រួចប្លន់យកទូរស័ព្ទមួយគ្រឿង និងប្រាក់ចំនួន៧៥០០០រៀល។ ក្រោយពីប្លន់បានសម្រេច ជននោះក៏រត់ឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោលភ្លាមៗដែរ។ សាក្សីបាននិយាយថា គេមិនបានឃើញជនសង្ស័យពីដំបូងទេ តែគេបានឃើញពេលជននោះ រត់ចេញពីក្នុងផ្ទះជនរងគ្រោះឡើងជិះម៉ូតូក្រោយប្លន់បានសម្រេច ជាមួយនឹងសម្រែកជនរងគ្រោះឲ្យជួយ ទើបមានការភ្ញាក់ផ្អើលតែម្ដង ។

...

បើទោះជាបទល្មើសប្លន់នេះមិនធំដុំក្ដី តែអំពើប្លន់នេះនឹងធ្វើឲ្យប្រជាពលរដ្ឋរងាដេកមិនលក់ឡើយ ប្រសិនបើជនល្មើសនៅតែមានសេរីភាពនៅខាងក្រៅគុក។ គេរំពឹងថា អាជ្ញាធរមានសមត្ថកិច្ចខេត្តបាត់ដំបងនឹងចាប់ខ្លួនចោរប្លន់ទាំងនេះយកមកផ្ដន្ទាទោសបាននៅក្នុងពេលឆាប់ៗនេះ៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print