លោក សម រង្ស៊ី ចេញលិខិតជម្រាបជូនសម្តេចតេជោថា មិនបានពាក់ព័ន្ធចំពោះការប្រមាថមកលើកូនប្រុសសម្តេចតេជោ

ចែករំលែក៖

ភ្នំពេញ៖ ថ្មីៗកន្លងទៅនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ជាញឹកញាប់ មិនមានទេការចរចាណាមួយជាមួយគណបក្សសង្គ្រោះជាតិ ដោយសម្តេចសំដៅទៅលើក្រុមជនជាប់ចោទ ជាកាតព្វកិច្ចរបស់តុលាការកំពុងដំណើរការនីតិវិធី។ ក្នុងនោះសូម្បីលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលកំពុងរឹងទទឹង និងចំណាត់ការរបស់តុលាការ ក៏ជារឿងបុគ្គលរបស់គាត់តាមផ្លូវច្បាប់។

ស្របពេលថ្ងៃនេះ លោក កឹម សុខា ត្រូវដល់ថ្ងៃចូលខ្លួននៅសាលាដំបូងរាជធានីភ្នំពេញ ហើយលោក កឹម សុខា បន្តការគេចវេស ទើបនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរលិខិតជម្រាបជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន យ៉ាងដូច្នេះថាៈ ខ្ញុំសូមសំដែងការសោកស្តាយយ៉ាងខ្លាំងចំពោះទង្វើរបស់ជនទាំងឡាយដែលបានប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ ថ្លៃថ្នូរ ប្រមាថ និងចោទប្រកាន់មកលើកូនប្រុសរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលធ្វើឲ្យសម្តេចនិងក្រុមគ្រួសារទទួលនូវការឈឺចាប់។ លោក សម រង្ស៊ី ជម្រាបជួនសម្តេចបន្តថា គោលនយោបាយគណបក្សសង្គ្រោះជាតិប្រឆាំងដាច់ខាតនូវការប្រើប្រាស់អំពើហិង្សា ការលាបពណ៌ ការប្រមាថ និងអំពើទាំងឡាយណាដែលនាំឲ្យមានការឈឺចាប់ដល់អ្នកដដៃ។ ក្នុងនោះលោក សម រង្ស៊ី បានចូលរួមរំលែកនូវការឈឺចុកចាប់ជាមួយសម្តេច និងថ្កោលទោសចំពោះទង្វើអសីលធម៌ទាំងឡាយណា ដែលធ្វើឲ្យប៉ះពាល់ដល់កិតិ្តយស និងសេចក្ដីថ្លៃថ្នូររបស់សម្តេច និងក្រុមគ្រួសារ។

បើទោះជាលោក សម រង្ស៊ី ប្រធានបក្សប្រឆាំងនិរទេសខ្លួនសរសេរលិខិតបែបនេះក្ដី គេពុំទាន់ដឹងថា សម្តេចអាចនឹងទទួលយកចំពោះការលើកឡើងរបស់លោក សម រង្ស៊ី ឬមួយយ៉ាងណាទេ ខណៈលោក កឹម សុខា ប្រធានស្ដីទីបក្សសង្គ្រោះជាតិកំពុងកេណ្ឌប្រមូលថ្នាក់ដឹកនាំបក្សសកម្មជន អ្នកគាំទ្រ ក្រុមសង្គមស៊ីវិល ជាមួយនឹងព្រះសង្ឃផងដែរ មកចូលរួមគាំទ្ររឿងបុគ្គលរបស់គាត់ពាក់ព័ន្ធនិងតុលាការចំពោះជីវិតស្នេហាឯកជននោះ។ គេលើកឡើងថា គណបក្សសង្គ្រោះជាតិបាននឹងកំពុងមានករណីប្រេះឆា ផ្ទៃក្នុងជុំវិញរឿងលោក កឹម សុខា បានយកមកឡាយឡំប្រឡូកជាមួយបញ្ហានយោបាយក្នុងបក្ស៕

fn-2016-06-14-16-38-03-0

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print