នាវាមុជទឹកដើរដោយថាមពលបរមាណូ នឹងរួមចំណែកក្នុងធានាសន្តិភាព ស្ថិរភាពក្នុងតំបន់

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ បានផ្សាយថា រដ្ឋមន្ត្រីការពារជាតិអូស្រា្តលី លោក Richard Marles បាននិយាយនៅថ្ងៃទី ៩ខែមីនាថា វត្តមាននាវាមុជទឹកនុយក្លេអ៊ែរក្នុងប្រទេសអូស្ត្រាលី នឹងរួមចំណែកដល់ការធានាបាននូវសន្តិភាព និងស្ថិរភាពនៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក អាស៊ីអាគ្នេយ៍ និងមហាសមុទ្រឥណ្ឌា។

មន្ត្រីក្រសួងការបរទេសអូស្រ្តាលី នៅក្នុងខែមីនានេះ បានឱ្យដឹងថា ក្រោមកិច្ចព្រមព្រៀងដ៏សំខាន់មួយរវាងទីក្រុងវ៉ាស៊ីនតោន ទីក្រុងកង់បេរ៉ា និងទីក្រុងឡុងដ៍ ដែលគេឱ្យឈ្មោះថា AUKUS និងបានប្រកាសកាលពីឆ្នាំ២០២១ ផ្តល់ឱ្យអូស្ត្រាលីនូវបច្ចេកវិទ្យា និងសមត្ថភាព ក្នុងការដាក់ពង្រាយនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ចំពេលមានការកសាងយោធារបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
លោក ម៉ាល បានប្រាប់សភាអូស្រ្តាលី យ៉ាងដូច្នេះថា «ច្បាស់ណាស់ថា នាវាមុជទឹកទាំងនេះមានសមត្ថភាពធ្វើប្រតិបត្តិការក្នុងសង្គ្រាម ប៉ុន្តែចេតនាពិតនៃការបំពាក់នាវាមុជទឹកនេះ គឺដើម្បីផ្តល់ស្ថេរភាព និងសន្តិភាព សម្រាប់តំបន់របស់យើង។ ខ្ញុំចង់និយាយទៅកាន់ប្រទេសជិតខាង និងមិត្តរបស់យើងជុំវិញពិភពលោកថា នៅពេលដែលអូស្ត្រាលីវិនិយោគលើវិស័យការពារជាតិ មួយផ្នែកគឺជាការរួមចំណែករបស់យើងចំពោះសន្តិភាព និងស្ថិរភាពនៃតំបន់ និងពិភពលោក»។
អូស្រ្តាលី ត្រូវបានរំពឹងថានឹងទិញនាវាមុជទឹកដើរដោយថាមពលបរមាណូ US Virginia ចំនួន៥គ្រឿងពីសហរដ្ឋអាមេរិក នៅក្នុងទសវត្សរ៍ឆ្នាំ២០៣០។ នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese រួមទាំងនាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៉ី ស៊ូណាក់ (Rishi Sunak) ក្នុងទីក្រុង San Diego ដែលជាទីតាំងប្រតិបត្តិការទ័ពជើងទឹកអាមេរិកដ៏សំខាន់មួយ ដើម្បីរៀបចំផែនការឆ្ពោះទៅមុខសម្រាប់ផែនការរបស់អូស្ត្រាលី ក្នុងការទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក៕ ដោយធីរីណា

...

រូប​ថត​ :  baovephapluat.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print