នគរបាលជាតិ​កម្ពុជា​-អូស្ត្រាលី​៖​ បទល្មើសបច្ចេកវិទ្យាកំពុងតែកើតឡើង ជាពិសេសបទល្មើសឆបោកប្រាក់តាមប្រព័ន្ធធនាគារ និងបទល្មើសរូបិយប័ណ្ណឌីជីថល (Cryptocurrency)

ចែករំលែក៖

ភំ្នពេញ៖ លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយ លោក Peter Sykora មេបញ្ជាការទទួលកិច្ចការនគរបាលសហព័ន្ធអូស្រ្តាលី ប្រចាំតំបន់អាស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធបទល្មើសឆបោកប្រាក់តាមប្រព័ន្ធធនាគារ និងបទល្មើសរូបិយប័ណ្ណឌីជីថល (Cryptocurrency) នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងជំនួបពិភាក្សាជាមួយ លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ ភាគីនគរបាលសហព័ន្ធអូស្រ្តាលី លោក Peter Sykora មេបញ្ជាការទទួលកិច្ចការនគរបាលសហព័ន្ធអូស្រ្តាលីប្រចាំតំបន់អាស៊ី បានលើកឡើងអំពីបទល្មើសបច្ចេកវិទ្យាកំពុងតែកើតឡើង ជាពិសេសបទល្មើសឆបោកប្រាក់តាមប្រព័ន្ធធនាគារ និងបទល្មើសរូបិយប័ណ្ណឌីជីថល (Cryptocurrency) ដែលបទល្មើសទាំងពីរប្រភេទនេះ មានភាពស្មុគស្មាញក្នុងការបង្រ្កាប និងកង្វះខាតមន្រ្តីជំនាញផ្នែករូបិយប័ណ្ណឌីជីថល ដែលបង្កជាបញ្ហាប្រឈមសម្រាប់ប្រទេសអូស្រ្តាលី។ 

ជាកិច្ចឆ្លើយតប លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ បានស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អកន្លងមករវាងនគរបាលជាតិកម្ពុជា និងនគរបាលសហព័ន្ធអូស្រ្តាលី។ ឯកឧត្តម ក៏បានលើកឡើងអំពីបញ្ហាបទល្មើសបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា ដែលកំពុងជួបប្រទះដូចនឹងប្រទេសអូស្រ្តាលីផងដែរ។

លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង ក៏បានស្នើដល់នគរបាលសហព័ន្ធអូស្រ្តាលី ឱ្យជួយធ្វើការចែករំលែកបទពិសោធន៍ និងរៀបចំវគ្គបណ្តុះបណ្តាលទាក់ទិននឹងបទល្មើសបច្ចេកវិទ្យា ឬធ្វើការបង្កើតនូវក្រុមការងារពិភាក្សាដោះស្រាយរវាងនគរបាលជាតិកម្ពុជា និងនគរបាលសហព័ន្ធអូស្រ្តាលី ដើម្បីជាការពង្រឹងបន្ថែមក្នុងការបង្រ្កាបបទល្មើសបច្ចេកវិទ្យា ជាពិសេសបទល្មើសរូបិយប័ណ្ណឌីជីថល (Cryptocurrency)។

ជាចុងបញ្ចប់ ភាគីនគរបាលសហព័ន្ធអូស្រ្តាលី បានឯកភាពតាមការស្នើរបស់ លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ក្នុងការគ្រោងរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលបន្ថែមពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យា ជូននគរបាលជាតិកម្ពុជា ហើយលោក Peter Sykora ក៏បានសំដែងការកោតសរសើរដល់នគរបាលជាតិកម្ពុជា ចំពោះសមត្ថភាព ចំណេះដឹង និងជំនាញក្នុងការបង្រ្កាបបទល្មើសបច្ចេកវិទ្យា នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print