បុរសម្នាក់រងរបួសបាក់ភ្លៅខណ:ជិះម៉ូតូបម្រុងបត់ត្រូវម៉ូតូសណ្តោងរុឺម៉កបុក បណ្តាលឱ្យរបួសចូលពេទ្យ

ចែករំលែក៖

ខេត្តប៉ៃលិន៖ បើតាមប្រភពពីមន្ត្រីនគរ
បាលចរាចរណ៍ស្រុកសាលាក្រៅបានឱ្យដឹងថា នៅវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូ សណ្តោងរុឺម៉កចំនួន១លើក នៅចំណុចមុខផ្សារអូរតា ស្ថិតនៅភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនបណ្តាលឱ្យមនុស្សរងរបួសបាក់ភ្លៅខាងឆ្វេងចំនួន០១នាក់។

សមត្តកិច្ចបានបន្តថា ជរងគ្រោះឈ្មោះ វ័រ រួម ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបរ ជំទប់ទី១ឃុំស្ទឹងត្រង់ រស់នៅភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន(របួសបាក់ភ្លៅខាងឆ្វេង) បើកបរម៉ូតូម៉ាក SUZUKI SMASH REVO  សេ៊រីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1T-0015។
ចំណែកជនបង្កឈ្មោះ ឡាំ សុភ័ក្រ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិអូរដូនតាលើ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាក  HONDA DREAM សេ៊រីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1D-5442។

ប្រភពពីមន្ត្រីជំនាញចរាចរណ៍ស្រុកសាលាក្រៅបានបន្តថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូចេញពីផ្ទះ ពេលមកដល់ចំណុចកើតហេតុជនរងគ្រោះបានឈប់ម៉ូតូបម្រុងនឹងបត់ប៉ុន្តែម៉ូតូរលត់ ពេលនោះម៉ូតូសណ្តោងរ៉ឺម៉កដឹកហ្គាសមកពីក្រោយក៏បានមកដល់ហើយរេដៃចង្កូតម៉ូតូសណ្តោងរុឺម៉កទៅបានបុកម៉ូតូជនរងគ្រោះពីក្រោយបណ្តាលឱ្យរបួសបាក់ភ្លៅខាងឆ្វេងតែម្ដង។
មូលហេតុនៃគ្រោះថ្នាក់គឺមកពីកត្តាមនុស្ស បើកបរក្នុងល្បឿនលឿនបត់ខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យបុកគ្នា។

...

ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកវត្ថុតាង(ម៉ូតូទាំង២គ្រឿង)ត្រូវបានដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕ ដោយ៖ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print