Apple ប្រកាសដាក់ឲ្យប្រើប្រាស់ កម្មវិធីappស្តាប់ តន្ត្រី ថ្មី មួយថ្ងៃ ទី 28 ខែ មីនា

ចែករំលែក៖

ក្រុមហ៊ុន Apple បានប្រកាសថា ខ្លួននឹងដាក់ឱ្យដំណើរការកម្មវិធីappស្តាប់ តន្ត្រី ថ្មីដាច់ដោយឡែកមួយដែលមានឈ្មោះថាApple Music Classical ដែលអាចឲ្យអតិថិជនរបស់ខ្លួនបានស្តាប់តន្រ្តីជាច្រើនបទ នៅថ្ងៃទី 28 ខែមីនាខាងមុខនេះ។

កម្មវិធីappថ្មីនេះនឹងមានបទចម្រៀងជាង៥លានបទហើយអាល់ប៊ុមផ្តាច់មុខរាប់ពាន់នៅពេលប្រកាសឲ្យប្រើប្រាស់។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតអតិថិជនអាចស្វែងរកបទចម្រៀងរបស់ពួកគេចង់ស្តាប់នៅក្នុងប្រភពទិន្នន័យតាមរយះការវាយឈ្នោះអ្នកនិពន្ធ ការងារ អ្នកដឹកនាំ ឬសូម្បីតែលេខកាតាឡុកក៏បានដែរ។

ក្រុមហ៊ុន Apple បានបញ្ជាក់ថាដើម្បីស្តាប់តន្រ្តីនៅលើappថ្មីនេះបាន ទូរស័ព្ទរបស់លោកអ្នកត្រូវតែមានភ្ចាប់ជាមួយនឹងអ៊ីនធឺណិតចំណែកការប្រើប្រាស់នៅលើ Android នឹងមកដល់ក្នុងពេលឆាប់ៗនេះ។

 ភារៈ(ប្រភព cnbc.com)

 

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print