បរុសម្នាក់ដេកស្លាប់ក្នុង (ហាងទិញ លក់ម៉ូតូយីហោ រ័ត្ន សុភា ១៦៨)

ចែករំលែក៖

ភ្នំពេញៈ នៅវេលាម៉ោង០៦និង០០នាទីព្រឹក ថ្ងៃទី ១០ ខែកុម្ភៈឆ្នាំ០២៣ នៅចំនុចផ្ទះលេខ ១០៦Eo បរុសម្នាក់ដេកស្លាប់ក្នុង (ហាងទិញ លក់ម៉ូតូយីហោ រ័ត្នសុភា១៦៨)ផ្លូវ១៨២ភូមិ៧៦សង្កាត់ បឹងព្រលឹតខណ្ឌ៧មករា រាជធានីភ្នំពេញ ។

– សព ឈ្មោះ លី គឹមហួត ភេទ ប្រុស ជនជាតិ ខ្មែរ អាយុ ២១ឆ្នាំ មុខរបរបុគ្គលិក ផ្នែកទទួលឯកសារទិញ លក់ម៉ូតូ ទីលំនៅស្នាក់នៅទីតាំងកេីតហេតុខាងលេី ។

-យោងតាមការបំភ្លឺរបស់សាក្សី០២នាក់ ៖
១/ ឈ្មោះ សឿន រ័ត្ន ភេទប្រុស អាយុ២៥ឆ្នាំ ២/ ឈ្មោះ ស្រ៊ុន សីហា ភេទប្រុស អាយុ២២ឆ្នាំ ទាំងពីរនាក់ជាបុគ្គលិកហាងទិញ លក់ម៉ូតូជាមួយជនរងគ្រោះ បានឲ្យដឹងថា នៅថ្ងៃ៩/០៣/០២៣ វេលាម៉ោង ២១.០០នាទី ពួកគេនឹងជនរងគ្រោះ(សព)ឈ្មោះ លី គឹមហួត បានអង្គុយផឹកស្រាបៀរនៅមុខហាង អស់ម្នាក់០៦កំប៉ុង រហូតដល់ម៉ោង២២.៣០នាទី ពួកខ្ញុំក៏បាននាំគ្នាចូលដេកក្នុងបន្ទប់ក្រោមឡៅតឿ ។
– លុះព្រឹកឡេីងថ្ងៃទី ១០/០៣/០២៣ វេលាម៉ោង០៦.០០នាទី ឈ្មោះ ស្រ៊ុន សីហា បានភ្ញាក់ពីដេក ហេីយដេីរទៅបន្ទប់ទឹកស្រាប់តែឃេីញ ជនរងគ្រោះ(សព)ដេកនៅក្បែរបន្ទប់ទឹក ពេលនោះគេបានស្រែកដាស់ជនរងគ្រោះ តែមិនភ្ញាក់ គេក៏ដៃយកស្ទាបមេីលទេីបដឹងថា ជនរងគ្រោះបានស្លាប់បាត់ទៅហេីយ បន្ទាប់មកខ្លូនក៏បានហៅឈ្មោះ សឿន រ័ត្នឲ្យមកមេីល រួចរាយការណ៍ទៅសមត្ថកិច្ចតែម្ដង ។
– ការសន្និដ្ឋានរបស់ ការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ដ និងឧញ៉ាវេជ្ជបណ្ឌឹត នង សុវណ្ណារ័ត្ន បញ្ជាក់ថា (សព) ស្លាប់ដោយសារ គាំងបេះដូង ។

...

– បច្ចុប្បន្ន : (សព ) សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅឯស្រុកកំណេីត ភូមិប្រាល ឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត ដេីម្បីធ្វេីបុណ្យតាមប្រពៃណី ៕ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print