ខេត្តស្វាយរៀង: លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀងជំរុញដល់អាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ តាមដានការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច ឱ្យមានប្រសិទ្ធភាពខ្ពស់។
ការជំរុញបែបនេះរបស់លោកអភិបាលក្រុងធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត របស់រដ្ឋបាលក្រុងស្វាយរៀង ។
ក្នុងកិច្ចប្រជុំនោះដែរក៏ មានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងក្រុង លោកនាយក នាយករងរដ្ឋបាលសាលាក្រុង កងកម្លាំងទាំង៣ចំណុះរដ្ឋបាលក្រុង លោក លោកស្រីប្រធានការិយាល័យ អង្គភាពទាំង១៣ ចំណុះសាលាក្រុង លោក លោកស្រីចៅសង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ ទាំង៧ក្នុងក្រុងស្វាយរៀងជាច្រើននាក់។
លោក អភិបាលក្រុងស្វាយរៀង បានថ្លែងអំណរគុណ និងកោតសរសើរ ដល់លោក លោកស្រី ជាមន្ត្រីរាជការ កងកម្លាំង និងអាជ្ញារធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងក្រុងស្វាយរៀង ដែលតែងតែចូលរួមសហការ និងអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ដែលបានបង្ហាញ នូវលទ្ធផលការងារល្អទាំងការផ្តល់សេវាសាធារណៈ និងការថែរក្សាសន្ដិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ។
លោក បានបន្ថែមថា ទោះបីទទួលបានលទ្ធផលការងារល្អគួរកត់សម្គាល់ក្តី ក៏នៅមានបញ្ហាមួយចំនួនទៀត ដែលទាមទារឱ្យលោក លោកស្រីបន្តខិតខំបន្ថែមដើម្បីបំពេញជូនប្រជាពលរដ្ឋ។
លោកអភិបាលក្រុងស្វាយរៀង បានដាក់ចេញនូវទិសដៅអនុវត្តបន្តដូចខាងក្រោមត្រូវពង្រឹងការរៀបចំសណ្តាប់ធ្នាប់សាធារណៈក្នុងក្រុងនិងបន្តយកចិត្តទុកដាក់ជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ ទាំងដូលមូលដ្ឋាន និងដូសជំរុញជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ៕ ដោយ៖ សុថាន