ខេត្តព្រះសីហនុ៖ មាននាវាទេសចរណ៍ ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ចេញដំណើរមកពីប្រទេសថៃ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជា រយៈពេល ១ថ្ងៃ។ នេះបើយោងតាមនាយប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែស្វយ័តអន្តរជាតិខេត្តព្រះសីហនុ ប្រាប់អោយដឹង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា, នាវាផ្ទុកអ្នកដំណើរសរុបចំនួន ៨៥៧នាក់ ក្នុងនោះមាននាវិកសរុប ៤៤១នាក់ (ស្រី១០៦) ដែលមានជាតិសាសន៍ចម្រុះ ៤៦សញ្ជាតិ និងមានភ្ញៀវទេសចរសរុប ៤១៦នាក់ (ស្រី២១៤) ដែលមានជាតិសាសន៍ចម្រុះ ២៣សញ្ជាតិ (ចំនួនសញ្ជាតិភ្ញៀវច្រើនជាងគេ គឺអាមេរិក)។
នាវានេះមានប្រវែងបណ្តោយជាង ២០០ម៉ែត្រ ប្រវែងទទឹងជិត ៣០ម៉ែ្រត ជំរៅជាង ៦ម៉ែត្រ ហើយវា នឹងចាកចេញទៅវិញនៅយប់ថ្ងៃ ខែ ឆ្នាំដដែល ឆ្ពោះទៅប្រទេសវៀតណាម។
សូមរម្លឹកថា, ដើមឆ្នាំ២០២៣ កំណើនភ្ញៀវទេសចរណ៍បរទេស មានចំនួនកើនឡើង លើសពីការព្យាករណ៍ទុក ដែលបង្ហាញអោយឃើញថា កម្ពុជាកំពុងស្រូបយកសេដ្ឋកិច្ចបលើឧស្សាហកម្មឥតផ្សែង គឺទេសចរណ៍នេះ បានមួយភាគធំ ខណៈកម្ពុជា មានសន្តិភាព អ្វីៗនឹងចាប់ផ្តើមរីកចម្រើន ៕
ដោយ : សហការី