បុរសម្នាក់សង្ស័យស្រវឹងស្រាបេីករថយន្ត​ម៉ាកGreat Wall បុករះម៉ូតូ៧គ្រឿង​ ឡំប្រឺតាមួយគ្រឿង​ រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

​ ភ្នំពេញ៖ បុរសម្នាក់បានបេីករថយន្តស៊េរីទំនើបម៉ាក GreatWallមួយគ្រឿងក្នុងល្បឿនលឿន​ រួចរេចង្កូតបុករះម៉ូតូ៧គ្រឿង​ និងឡំប្រឺតាមួយគ្រឿង​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ១១និង២០ នាទីយប់ថ្ងៃទី១១​ ខែមីនា​ ឆ្នាំ២០២៣​ ចំណុចនៅក្បែរផ្សារសែនមេត្រី​ ​តាមបណ្តោយផ្លូវបេតុងលូ ៥ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។
​ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឪ្យដឹងថា​ មុនពេលកើតហេតុគេឃេីញបុរសម្នាក់សង្ស័យស្រវឹងស្រា​ បានបើករថយន្តស៊េរីទំនើបម៉ាក GreatWall​ ពណ៍សមួយគ្រឿង​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 2BK-8225 បើកបរតាមបណ្តោយផ្លូវបេតុងលូ៥ ទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន​ ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតមកខាងឆ្វេងដៃទៅបុករះម៉ូតូចតនៅនិងមុខហាងផឹកសុីយីហោដារ៉ា72 បណ្តាលឱ្យរងការខូចខាតម៉ូតូសរុប៧គ្រឿង រួមទាំងឡំប្រឺតាមួយគ្រឿងថែមទៀតយ៉ាងដំណំ​ ប៉ុន្តែករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះមិនបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ​ ។​ ដោយឡែកតៃកុងរថយន្តបង្ក​ត្រូវបានសមត្ថកិច្ចឃាត់នៅកន្លែងកើតហេតុ។
​ ក្រោយកើតហេតុ​ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣​ សហការជាមួយផ្នែកជំនាញចរាចរណ៍បានចុះទៅដល់​ជួយសម្រួលចរាចរណ៍ និងធ្វេីការសម្របសម្រួលដល់ភាគីទាំងសងខាង​ តែភាគីទាំងសងខាងសម្រួលគ្នាមិនត្រូវ​ ទេីបសមត្ថកិច្ចជំនាញធ្វេីការវាស់វែងយកវត្ថុតាងខាងលេីទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print