រថយន្ត និងម៉ូតូបុកគ្នាបណ្តាលឲ្យមនុស្សប្រុសស្រី២នាក់រងរបួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ ៖ មនុស្សប្រុសស្រី២នាក់បារងរបួសធ្ងន់ ស្រាល ខណៈបើកម៉ូតូឌុបគ្នាត្រូវរថយន្តម៉ាកLexusCT200h បើកបរដោយបុរសជនបរទេសម្នាក់បើកលឿន ហោះរំលងផ្លូវជ្រុលទៅបុកចំពាក់កណ្តាលម៉ូតូពេញទំហឹង រួចរថយន្តបង្កបន្តទៅបុកបង្គោលទៅមុខលែងរួច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៣ និង២០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១២ ខែមីនាឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវមៅសេទុង ចំណុចជាប់របងវត្តទួលទំពួង សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ រួមដំណើរជាមួយនារី ម្នាក់ទៀត បានបើកម៉ូតូម៉ាកណៃហត ពណ៌ខ្មៅពាក់ស្លាលេខ ភ្នំពេញ 1BX-6108 ឌុបគ្នាតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់ តែមានបុរសជនជាតិបរទេសម្នាក់ បានបើករថយន្តម៉ាក បង្កម៉ាក Lexus CT200hពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2BQ -3397 បើកបរចេញពីផ្លូវ លេខ143 ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន ជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលមកបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យបុរសជាអ្នកបើកម៉ូតូរងរបួសស្រាល ចំណែកនារីអង្គុយខាងក្រោយបានរងរបួសធ្ងន់ ត្រូវបានរថយន្តរបស់មន្ទីរពេទ្យឯកជនមួយកន្លែង បានដឹកទៅសង្គ្រោះ ចំណែកអ្នកបើករថយន្តក៏ត្រូវបានប្រជាពលរដ្ឋឃាត់បាន ប្រគល់ឲ្យសមត្ថកិច្ចនគរបាលរដ្ឋបាលទូទំពូងទី១ យកទៅសួននាំ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលទំពូងទី១ បានចុះមកដល់បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញឱ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុ យករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print