ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈជនសង្ស័យចំនួន ៧៧នាក់ (ស្រី ៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣៤ករណី ទូទាំងប្រទេសនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ម្សិមិញ។
ក្នុងចំណោមជនសង្ស័យចំនួន ៧៧នាក់ រួមមាន៖ ជួញដូរ ១២ករណី ឃាត់មនុស្ស ២៦នាក់ (ស្រី ៤នាក់) ,ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់មនុស្ស ១០នាក់ (ស្រី ០នាក់) និងប្រើប្រាស់ ១៤ករណី ឃាត់មនុស្ស ៤១នាក់ (ស្រី ១នាក់)
ដោយឡែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១២ ខែមីនា រួមមាន ៖ មេតំហ្វេតាមីន (Ice) ស្មេីនិង ៧៩,៩៩ក្រាម និង១កញ្ចប់តូច។
ក្នុងប្រតិបត្តិការនោះជាលទ្ធផល ១០អង្គភាព បានចូលរួមបង្ក្រាបក្នុងនោះ កម្លាំងនគរបាល ៨អង្គភាព និងកម្លាំងកងរាជអាវុធហត្ថ ២អង្គភាព មានដូចខាងក្រោម៖
១ / មន្ទីរ៖ ជួញដូរ ៦ករណី ឃាត់ ៩នាក់ ប្រើប្រាស់ ៦ករណី ឃាត់ ១៧នាក់ ចាប់យក Ice ៣២,០១ក្រាម។
២ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១,២៤ក្រាម។
៣ / កោះកុង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,២២ក្រាម។
៤ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ រក្សាទុក ៣ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៨នាក់ ចាប់យក Ice ១,៦៨ក្រាម។
៥ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ០,២១ក្រាម។
៦ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៦៥ក្រាម។
៧ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ រក្សាទុក ២ករណី ឃាត់ ៤នាក់ ស្រី ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យក Ice ៤,៧៨ក្រាម។
៨ / ឧត្តរមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ៩នាក់ ចាប់យក Ice ១កញ្ចប់តូច។
ដោយឡែកកងរាជអាវុធហត្ថ ៖ ២អង្គភាព
១ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ស្រី ២នាក់ ចាប់យក Ice ១១,០៣ក្រាម។
២ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ២៨,១៧ក្រាម ៕ដោយ៖សហការី