ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ៖​ គិតពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បង្ក្រាបករណីគ្រឿងញៀនបាន៣ករណី ឃាត់ខ្លួនជនសង្ស័យ០៤នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ​ ជួន​ ណារិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបករណីគ្រឿងញៀនគិតពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បានចំនួន ៣ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ ជនជាតិខ្មែរ ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០៣កញ្ចប់ ទម្ងន់ ២០ក្រាម (ទម្ងន់សុទ្ធ) ថ្នាំញៀនប្រភេទកេតាមីន (K) ចំនួន ០២កញ្ចប់ ទម្ងន់ ៣,១៦ក្រាម (ទម្ងន់សុទ្ធ) និងទូរស័ព្ទដៃចំនួន០៤គ្រឿង។

លោកស្នងការខេត្ត​ បានបន្ថែមថា​ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​អស់នោះ​ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ​កំពុង​ត្រៀម​ខ្លួន​បញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាម​នីតិវិធី​ច្បាប់​។

សូមជម្រាបជូនថា​ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ជាប្រចាំតែងតែចាត់ឱ្យកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន និងកម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ក្នុងមូលដ្ឋានក្រុងព្រះសីហនុ បន្តចុះផ្សព្វផ្សាយ អំពីផលប៉ះពាល់នៃការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នៅតាមបណ្តាក្លឹបកំសាន្ត និងខារ៉ាអូខេ នៅក្នុងក្រុងព្រះសីហនុ។

...

ដោយឡែក​នាពេលរាត្រី​ កម្លាំងអន្តរាគមន៍ពិសេស សហការជាមួយកម្លាំងនាយកដ្ឋានការពារព្រំដែនទឹក ចេញល្បាតចល័ត ក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ ដើម្បីការពារ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ៕ ដោយ​៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print