ការបាញ់ប្រហារបណ្តាលឱ្យមនុស្សស្លាប់ជាច្រើននាក់ក្នុងរដ្ឋដែលមានអំពើហិង្សាបំផុតក្នុងប្រទេសម៉ិកស៊ិក

ចែករំលែក៖

ការវាយប្រហារនៅបារមួយក្នុងរដ្ឋ Guanajuato ភាគកណ្តាលប្រទេសម៉ិកស៊ិក បានបណ្តាលឲ្យមនុស្ស១០នាក់ស្លាប់ និង៥នាក់ផ្សេងទៀតរងរបួស។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង២៣ (ម៉ោងក្នុងតំបន់) ថ្ងៃទី១២ ខែមីនា នៅបារ “El Estadio” នៅពេលដែលបុរសប្រដាប់អាវុធមួយក្រុមបានប្រញាប់ប្រញាល់ចូល និងបាញ់ប្រហារទៅលើអតិថិជន និងបុគ្គលិកក្នុងហាងបារ។ មន្ត្រីមូលដ្ឋានបាននិយាយថា ក្នុងចំណោមអ្នកស្លាប់មាន ៧ នាក់ជាបុរស និង ៣ នាក់ជាស្ត្រី។

Guanajuato ដែលជាតំបន់ឧស្សាហកម្មរីកចម្រើន និងជាកន្លែងទាក់ទាញទេសចរណ៍ដ៏ពេញនិយមបំផុតមួយចំនួនរបស់ម៉ិកស៊ិក បានក្លាយជារដ្ឋបង្ហូរឈាមបំផុតនៅក្នុងប្រទេស។ ក្រុមជួញដូរគ្រឿងញៀន ពីរក្រុមគឺ Santa Rosa de Lima និង Jalisco Nueva Generacion កំពុងប្រកួតប្រជែងដណ្តើមយកទឹកដីនៅទីនេះ។ មុខសញ្ញាទាំងនេះធ្វើការជួញដូរគ្រឿងញៀនជាប្រចាំនិងការលួចប្រេង។
នៅក្នុងខែធ្នូ ឆ្នាំ 2022 អំពើហិង្សា ស្រដៀងគ្នានេះបានកើតឡើងនៅបារមួយក្នុងទីក្រុង Irapuato រដ្ឋ Guanajuato នៅពេលដែលខ្មាន់កាំភ្លើងបានបាញ់ប្រហារទៅលើអតិថិជន និងបុគ្គលិក។ បណ្តាលឲ្យមានអ្នកស្លាប់១២នាក់ ក្នុងនោះមានបុរស 6 នាក់ និងស្ត្រី 6 នាក់ត្រូវបានសម្លាប់ និង 3 នាក់ផ្សេងទៀតបានរងរបួស។ នេះជាការបាញ់ប្រហារលើកទីពីរនៅ Guanajuato ក្នុងរយៈពេលមិនដល់មួយខែផង។ នៅក្នុងខែកញ្ញា ឆ្នាំ 2022 អ្នកវាយប្រហារប្រដាប់អាវុធបានសម្លាប់មនុស្ស 10 នាក់នៅឯសាលប៊ីយ៉ាក្នុងក្រុង Tarimoro របស់រដ្ឋនេះ៕

...

រូប​ថត​ : NDTV

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print