លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១៣ មីនានេះ ចំនួន ១៤ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥០នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៥០នាក់ (ស្រី ១០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណី ទូទាំងប្រទេសនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ។

ក្នុងចំណោមជនសង្ស័យចំនួន ៥០នាក់ រួមមាន៖ ជួញដូរ ៤ករណី ឃាត់​មនុស្ស​ ១៩នាក់ (ស្រី ៤នាក់)​ ,ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់​មនុស្ស​ ៩នាក់ (ស្រី ៦នាក់)​ ,ប្រើប្រាស់ ៧ករណី ឃាត់​មនុស្ស​ ២២នាក់ (ស្រី ០នាក់)។ 

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៣ ខែមីនានេះដែរ រួមមាន៖ មេតំហ្វេតាមីន (Ice) ស្មេី​និង​ ៣០,២១ក្រាម និង៨កញ្ចប់តូច​ ,មេតំហ្វេតាមីន (Wy) ស្មេីនិង​ ១,៨០ក្រាម​ ,កេតាមីន (Ke) ស្មេីនិង​ ៨,១៥ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលខាងលើ ៧អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាល ៧អង្គភាព មានដូចខាងក្រោម​៖

១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ ស្រី ៤នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ១០នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ២៤,៦៧ក្រាម និង Ke ៨,១៥ក្រាម។

២ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ៨នាក់ ស្រី ៦នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១០,០២ក្រាម។

៣ / កំពត៖ ជួញដូរ ១ករណី ឃាត់ ១២នាក់ ចាប់យក Ice ៥,០ក្រាម។

៤ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៨កញ្ចប់តូច។

៥ / ពោធិ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៥២ក្រាម។

៦ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៩នាក់។

...

៧ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ០ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៦១ក្រាម និង Wy ១,៨០ក្រាម ៕ដោយ​៖អារុណ​រះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print