សម្តេចតេជោ មានបំណងចង់ឱ្យតំបន់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កែប្រែទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មានបំណងចង់ឱ្យតំបន់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កែប្រែទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ។

ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋដែលទទួលសំណងពីផលប៉ះពាល់សាងសង់ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ សម្តេចបានលើកឡើងថា៖ «តិចទៀតនៅពេលយើងបិទ (វារី) អគ្គិសនីនេះ ខ្ញុំចង់ឱ្យតំបន់នេះក្លាយទៅជាតំបន់ទេសចរណ៍ដែលទាក់ទាញនៅពេលខាងមុខតាមរយៈការរៀបចំផ្លូវ»។

សម្តេចចង់ឱ្យក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនី បន្ថែមការបង្កើតកន្លែងកម្សាន្ត (Resort) ឱ្យបានច្រើននៅក្នុងតំបន់នោះផងដែរ។

សម្តេចនាយករដ្ឋមន្ត្រីចង់ឱ្យមានការកែប្រែតំបន់នោះទៅជាតំបន់ទាក់ទាញភ្ញៀវទេសចរដូចនឹងតំបន់ទេសចរណ៍ធម្មជាតិនៅស្រុកវាលវែងដែលសម្បូរទៅដោយរមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញខណៈកន្លងមកស្រុកវាលវែង ជាកន្លែងដែលមានសង្រ្គាម។

បើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តពោធិ៍សាត់ ក្នុងខេត្តពោធិ៍សាត់មានរមណីយដ្ឋាន និងតំបន់ទេសចរណ៍ចំនួន ៣៩កន្លែង ក្នុងនោះមានរមណីយដ្ឋានវប្បធម៌ ៥កន្លែង រមណីយដ្ឋានទេសចរណ៍កែច្នៃ ១១កន្លែង រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ៩កន្លែង សហគមន៍ និងអេកូទេសចរណ៍ ១០កន្លែង និងកសិទេសចរណ៍ ៤កន្លែង។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា, ៖ រាជធានីភ្នំពេញត្រូវការភ្លើងអគ្គិសនីជាង ១០០០មេហ្គាវ៉ាត់ ស្មើនឹងពាក់កណ្តាលនៃការប្រើប្រាស់អគ្គិសនីសរុបក្នុងប្រទេស

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា បច្ចុប្បន្ននេះប្រទេសកម្ពុជាត្រូវការអគ្គិសនីប្រមាណជាង ២០០០មេហ្គាវ៉ាត់ក្នុងមួយថ្ងៃ ក្នុងនោះការផ្គត់ផ្គង់ដល់រាជធានីភ្នំពេញជាងពាក់កណ្ដាលដែលស្មើនឹងជាង ១០០០មេហ្គាវ៉ាត់។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្តថា រាជធានីភ្នំពេញមានតម្រូវការច្រើន ដោយសារតម្រូវការកើនឡើងនៃអាគារខ្ពស់ និងការប្រើប្រាស់បច្ចេកវិទ្យាច្រើន ដើម្បីសម្រួលដល់ការលំបាកនានារបស់ប្រជាពលរដ្ឋ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print