រាជរដ្ឋាភិបាលបញ្ចេញថវិកា៤០ ទៅ៥០លានដុល្លារក្នុងមួយខែជួយដល់ពលរដ្ឋក្រីក្រ និងរងផងប៉ះពាល់ដោយសារកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា ក្នុងមួយខែរាជរដ្ឋាភិបាលកម្ពុជាបញ្ជេញថវិកាចំនួនរង្វង់ពី ៤០ ទៅ៥០លានដុល្លារសម្រាប់ជួយដល់ពលរដ្ឋក្រីក្រ និងពលរដ្ឋដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩។

អមជាមួយគ្នានេះដែរសម្តេចនាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា រាជរដ្ឋាភិបាលនឹងដំឡើងប្រាក់ឧបត្ថម្ភដល់ស្ត្រីក្រីក្រមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ។

សម្តេចតេជោ បានថ្លែងបែបនេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋដែលទទួលសំណងពីផលប៉ះពាល់សាងសង់ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

គូសបញ្ជាក់ថា រដ្ឋាភិបាលបានអនុវត្តកម្មវិធីជំនួយសង្គមជួយដល់ពលរដ្ឋក្រីក្រ និងរងប៉ះពាល់ដោយសារជំងឺកូវីដ-១៩ តាំងពីឆ្នាំ២០២០ ដើម្បីជួយទ្រទ្រង់ជីវភាពពលរដ្ឋដែលមានការលំបាក។
សម្ដេចតេជោ ហ៊ុន សែន ក៏លើកផងដែរថា ៖ អ្នកតាមដាន Channel Telegram នាយករដ្ឋមន្ត្រីកម្ពុជា ជាប់លេខ២ លើពិភពលោក។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា Channel Telegram របស់នាយករដ្ឋមន្ត្រីនឹងសម្រួលដល់ការទទួលព័ត៌មានរបស់ពលរដ្ឋ ដែលមានជាង ៦១ម៉ឺន ៧ពាន់នាក់ ជាប់លេខ២ លើពិភពលោក។ បច្ចុប្បន្នប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេលែនស្គី ដែល Channel Telegram របស់គាត់មានអ្នកតាមដានជាង ៩០ម៉ឺននាក់ទទួលបានលេខដែលមានអ្នកតាមដានច្រើនបំផុត។

សម្ដេចតេជោ ថ្លែងបន្តថា តួលេខ Channel Telegram នឹងបន្តកើនឡើងថែមទៀត ដោយសារមានសមាជិកគណបក្សប្រជាជនជាច្រើននាក់ទៀត ដែលនឹងបន្តតាមដាន ដើម្បីទទួលសារពីប្រធានគណបក្សប្រជាជនកម្ពុជា។

នាឱកាសនោះ សម្តេចតេជោ ថ្លែងបញ្ជាក់ថា នឹងដាក់បញ្ជូលរឿងភាគកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមីណ៍ក្នុង Channel Telegram ៖
https://t.me/spmhunsen
របស់សម្ដេច ដើម្បីសម្រួលដល់ពលរដ្ឋអាចមើលតាមទូរស័ព្ទបានផងដែរ។ សូមជម្រាបជូនថា Channel Telegram របស់សម្ដេចទើបនឹងបង្កើតនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print