ស្គាល់តាមហ្វេសប៊ុកណាត់ជួបគ្នា ត្រូវភាគីខាងប្រុសបោកយកម៉ូតូមួយគ្រឿងទៅបាត់

ចែករំលែក៖

ខេត្តព្រៃវែង ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីយប់ថ្ងៃទី១៣ មីនា នៅចំណុចរង្វង់មូលដំរីស ក្នុងភូមិផ្លយ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។ យុវតីម្នាក់បានរត់ត្រហេបត្រហបមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់តាកោ អោយជួយអន្តរាគមន៍ ដោយសារត្រូវយុវជនម្នាក់ដែលស្គាល់គ្នាតាមហ្វេសប៊ុកបោកយកម៉ូតូទៅបាត់ ក្នុងពេលណាត់ជួបគ្នាជាលើកដំបូង។

យុវតីរងគ្រោះមានឈ្មោះ ណុប រតនា អាយុ១៦ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកជ្រៃលើ ឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ ចំណែកម៉ូតូដែលជនល្មើសយកទៅបាត់នោះម៉ាកC-១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ FD-៨៤៨៣។

យុវតីរងគ្រោះបានឲ្យដឹងថា នាងនិងជនសង្ស័យអាយុប្រហែល១៨ឆ្នាំមិនស្គាល់ឈ្មោះនោះទេបានស្គាល់គ្នាតាមបណ្តាញសង្គមហ្វេសប៊ុកជាង១អាទិត្យមកហើយ។ជនសង្ស័យបានទូរសព្ទ័មកលួងលោមហៅយុវតីរងរង គ្រោះអោយទៅញ៉ាំចំណីជាមួយរូបគេ ដោយអោយយុវតីរងគ្រោះជិះម៉ូតូទៅយករូបគេនៅចំណុចរង្វង់មូលស្វាយ អន្ទរ។ យុវតីរងគ្រោះបានបន្តថា ពេលទៅដល់ ជន សង្ស័យបានឡើងជិះម៉ូតូជាមួយនាងហើយដឹកនាងទៅញ៉ាំអីនៅចំណុចរង្វង់មូលដំរីស ក្នុងសង្កាត់តាកោ ក្រុងព្រៃវែង។ ពេលហូបអីរួចជនរងគ្រោះបានឱ្យជនសង្ស័យដឹកនាងទៅធ្វើសក់ផាត់មុខនៅភូមិខ្នយ ផ្ទះធារ៉ាសាឡន រួច ជនសង្ស័យបានប្រាប់យុវតីរងគ្រោះថា រូបគេយកម៉ូតូទៅជួសជុលនៅរង្វង់មូលដំរីសវិញ ចាំធ្វើសក់រួច ចាំគេមកយកវិញ។

...

ប៉ុន្តែពេលយុវតីរងគ្រោះធ្វើសក់ផាត់មុខរួច ចាំយូរពេកមិនឃើញជនសង្ស័យទៅយក នាងក៏ទូរសព្ទទៅជន សង្ស័យដែរ តែមិនចូល ទើបដឹងថាចាញ់បោកគេ។ ទើបនាងយំសស្រេកសស្រាក់រត់ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់តាកោឲ្យជួយអន្តរាគមន៍ នៅវេលាម៉ោង៧យប់ថ្ងៃដដែល ប៉ុន្តែអ្វីៗគឺហួសពេលទៅហើយ សមត្ថកិច្ចបានត្រឹមតែស្រាវជ្រាវតាមរយៈអាខោនហ្វេសប៊ុក និងលេខទូរសព្ទ័ដែលទាក់ទងគ្នាប៉ុណ្ណោះ ៕ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print