នាយឧត្តមសេនីយ៍ ចាយ សាំងយុន ដឹកនាំប្រជុំត្រួតពិនិត្យគណ:កម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងការពារជាតិ

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការ ក្រសួង ការពារជាតិ និងជាប្រធានគណៈកម្មការ បញ្ជីសារពើភណ្ឌទ្រព្យ សម្បត្តិរដ្ឋរបស់ក្រសួងការពារជាតិ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំរៀបចំ ចុះបញ្ជីដីរដ្ឋនិងធ្វើវិញ្ញាបន បត្រសម្គាល់ម្ចាស់អចលនវត្ថុ របស់កងយោធពលខេមរភូមិន្ទ (ខ.ភ.ម)និងគណ:កម្មការ បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងការពារជាតិ ដែលបានប្រព្រឹត្តទៅប្រកបដោយលទ្ធផលផ្លែផ្កា ។                                                          នាយឧត្តមសេនីយ៍ ចាយ សាំងយុន លើកឡើងដូច្នេះក្នុងកិច្ច ប្រជុំត្រួតពិនិត្យគណ:កម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងការពារជាតិនាព្រឹកនេះថ្ងៃអង្គារ ៨រោច ខែ ផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែ មីនា ឆ្នាំ ២០២៣ នៅសាលប្រជុំក្រសួងការពារជាតិដោយមានការអញ្ជើញចូលរួមពីបណ្ដាស្ថាប័នជំនាញ ពាក់ព័ន្ធជាច្រើនរូបទៀត ។                                                          ឧត្តមសេនីយ៍ឯក ង៉ែត នរិន្រ្ទ នាយក នាយកដ្ឋាន វិស្វកម្មក្រសួងការពារជាតិ រាយការណ៍សង្ខេបប្រចាំឆ្នាំ ២០២២ ស្ដីពីការធ្វើបញ្ជីសារពើភណ្ឌឆ្នាំគោល ២០១៩ តារាងប្រៀប ធៀបឆ្នាំ ២០២១ និង ២០២២ សរុបកងឯកភាពត្រូវធ្វើបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល ២០១៩ មានចំនួន ១៣៥ កងឯក ភាព ។ ក្នុងនោះក៏មានចំណាប់អារម្មណ៍ពី មេបញ្ជាការបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ បញ្ជាការដ្ឋាន វិស្វកម្ម អគ្គបញ្ជាការ មេបញ្ជាការរង បញ្ជាការដ្ឋានកង ទ័ពជើងទឹក មេបញ្ជាការរង បញ្ជាការដ្ឋាន កងទ័ពជើងអាកាស មេបញ្ជាការ បញ្ជាការដ្ឋាន វិស្វកម្មកងទ័ពជើង គោកមតិលើក ឡើងពីស្ថាប័នជំនាញ ក្រសួងសេដ្ឋកិច្ច- ហិរញ្ញវត្ថុ ព្រមទាំង លោកនាយឧត្តមសេនីយ៍ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ(ខ.ភ.ម)ស្តីពីការ រៀបចំចុះ បញ្ជីដីរដ្ឋនិងធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចល នវត្ថុ របស់ (ខ.ភ.ម)ដោយបានប្តេជ្ញាស្រូតឱយបានតាមផែន ការដែលថ្នាក់លើបានចុះ ៕

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print