រមាំង ឬល្មាំង ( Eld’s Deer ) ជាប្រភេទសត្វជិតផុតពូជ (EN) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមានពេញមួយឆ្នាំនៅ ប្រទេសកម្ពុជាយើង

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងបរិស្ថាន​ នៅព្រឹកថ្ងៃពុធទី​១៥​ ខែមីនា​ ឆ្នាំ​២០២៣នព​ បានបង្ហាញពី​រមាំង ឬ ល្មាំង ( Eld’s Deer ) មានឈ្មោះវិទ្យាសាស្ត្រ Cervus eldii​ ៖ ជាប្រភេទសត្វជិតផុតពូជ (EN) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមានពេញមួយឆ្នាំនៅ ប្រទេសកម្ពុជាយើង ភាគច្រើនរស់នៅជាហ្វូង តាមតំបន់ទំនាបក្នុងព្រៃល្បះ ដែលសម្បូដោយ ស្មៅ ស្បូវ ព្រេច ល្បះរុក្ខជាតិ រួមជាមួយ ថ្លុក បឹង ត្រពាំង និងវាលស្រែ នៃបណ្តាខេត្តមួយចំនួនរួមមាន ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី។

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ រមាំងជាថនិកសត្វ តិណាសី និងមិនសូវផ្អើល មានមាឌតូចជាងប្រើស តែធំជាងឈ្លូសបន្តិច រមាំងឈ្មោលមាឌធំជាង រមាំងញី និងមានសម្បុរលឿងស្រអាប់ ឬ លឿងក្រម៉ៅ មានអុចៗស នៅចំហៀងខ្លួន ក្រោមពោះ និងក ពណ៌ស។ 

...

ស្នែងរបស់វាខុសពីប្រើស និងឈ្លូស ដោយនៅគល់ស្នែងមានបែកខ្នែងពី មួយស្រួចគ្របលើ ចិញ្ចើមដុះលយទៅមុខ និងមួយទៀតដុះឡើងលើពេនចេញមកក្រៅហើយកោងខុបទៅមុខ នៅចុង ស្នែងរាងសំប៉ែតបែកជាម្រាម ហើយវាតែងជម្រុះស្នែងរាល់ឆ្នាំ ជាពិសេសនៅរដូវវស្សាដែលជារដូវសម្បូរ ចំណីអាហារសម្រាប់ការលូតលាស់ស្នែងថ្មីរបស់វា ប៉ុន្តែមានតែរមាំងឈ្មោលទេដែលមានដុះស្នែង៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print