ជំនាញ​ដេីរលួច​ និងគាស់ផ្ទះប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ​ នាពេលរាត្រី​ ម្នាក់រត់រួច​ ម្នាក់ទៀតដេក​គុក​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មុខសញ្ញា​ចោរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន​ក្រុងព្រះសីហនុ​ម្នាក់​ ក្នុងចំណោម​បក្ខពួក​២នាក់​ ដែល​តែងតែ​ដើរ​ធ្វើ​សកម្មភាព​លួច​នាពេលរាត្រី​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ ចាប់ឃាត់ខ្លួន​រួមនិង​វត្ថុតាង​ជាក់ស្ដែង​ យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។

ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​ បានធ្វេីឡេីង​កាលពីវេលាម៉ោង​ ១២​ និង​៣០នាទី​រំលង​អាធ្រាត្រ​ឈាន​ថ្ងៃ​ទី១៥ ខែមីនា ឆ្នាំ២០២៣នេះ​ នៅចំណុចការ៉ាស់សាំងឈ្មោះ លីម ទ្បុង ម្តុំអូរ១ ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ 

តាមប្រភពព័ត៍មានពី​មន្រ្តីនគរបាលខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការជិះម៉ូតូល្បាតតាមដងផ្លូវដែលងាយរងគ្រោះ ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ លុះដល់ចំណុចការ៉ាស់សាំងឈ្មោះ លីម ទ្បុង ម្តុំអូរ១ ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានប្រទះឃើញជនសង្ស័យ ២នាក់ គួរឱ្យសង្ស័យ ពេលនោះសមត្ថកិច្ចបានចូលទៅសួរនាំ និងត្រួតពិនិត្យ ស្រាប់តែជនសង្ស័យទាំង២នាក់នោះ បានរត់គេចខ្លួនហើយសមត្ថកិច្ចបានឃាត់ខ្លួនម្នាក់ ភេទប្រុស ជនជាតិខ្មែរ ដោយទ្បែកបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួន។ បន្ទាប់មកកម្លាំងសមត្ថកិច្ចបាននាំជនសង្ស័យ១នាក់យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ ។ 

ដោយ​ឡែក​វត្ថុតាងដកហូតរួមមាន៖

-ម៉ូតូ ១គ្រឿង ម៉ាក SIRIUS FI ពណ៌ខ្មៅ (គ្មានស្លាកលេខ)

-ទូរស័ព្ទ ១គ្រឿង ម៉ាក VIVO ពណ៌ទឹកមុទ្រ 

-ទូរស័ព្ទ ១ គ្រឿងម៉ាក OPPO ពណ៌ខ្មៅ 

-ដែកកាប់អូតូចំនួន ២ 

-កន្រ្តៃធំកាត់ខ្សែរភ្លើង ១ដើម 

-កន្រ្តៃតូចកាត់ខ្សែរភ្លើង ១ដើម

-ទុរវីសចំនួន ២ដើម 

-ទុរវីសភ្លើងចំនួន ២ដើម 

-កូនកាំបិតចំនួន ៤ដើម 

-សោរទ្បែមចំនួន ១ ។

...

បច្ចុប្បន្ន ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងធ្វើការសួរនាំ ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print