មានជនខិលខូច បន្លំប្រេីប្រាស់រូបភាព​ និងឈ្មោះឯកឧត្តមបណ្ឌិត​ហ៊ុន ម៉ាណែត ដេីម្បីផ្ញេីសារ​ ក្នុងគោលដៅបោកប្រាស់​ ឬគោលបំណងផ្សេងៗ

ចែករំលែក៖

ភ្នំពេញ : មានជនខិលខូច បន្លំប្រេីប្រាស់រូបភាព​ និងឈ្មោះឯកឧត្តមបណ្ឌិត​ហ៊ុន ម៉ាណែត ដេីម្បីផ្ញេីសារ​ ក្នុងគោលដៅបោកប្រាស់​ ឬគោលបំណងផ្សេងៗ ។ នេះបើយោងតាមផេកផ្លូវការ របស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានបង្ហោះ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានបញ្ជាក់ថា, សូមជម្រាបជូនសាធារណ:ជនឲ្យបានជ្រាបថា​ មានករណីដែលជនបោកប្រាស់បានបង្កេីតគណនីតេលេក្រាមដោយបន្លំប្រេីប្រាស់រូបភាព​ និងឈ្មោះឯកឧត្តមបណ្ឌិត​ ដេីម្បីផ្ញេីសារ​ ក្នុងគោលដៅបោកប្រាស់​ ឬគោលបំណងផ្សេងៗ។ 

លោកបណ្ឌិត ហ៊ុន ម៉ាណែត សូមបងប្អូន​ ពូមីង​ តាយាយមេត្តាជ្រាប​ និងប្រុងប្រយ័ត្នខ្ពស់បំផុត​ និងកុំចាញ់តាមការបោកប្រាស់របស់ក្រុមទាំងនេះ​ នាំឲ្យមានការខាតបង់ផលប្រយោជន៍​ ឬទ្រព្យសម្បត្តិជាដេីម។ 

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia។

នៅក្នុងឃើញករណីផ្ញើសារយ៉ាងដូច្នេះថា,

– (សួស្តីបងប្រុស)4:30 PM

-(បាទគោរពបងប្រុស) 4:48 PM

-(ខ្ញុំនៅស្រុកកៀនស្វាយ ខេត្តកណ្តាល) 450 PM

-(ចុះអ្នកវិញ) 4:54. PM

-(នៅស្រុកខ្មែរមានគុកទំនេរច្រើនសម្រាប់ដាក់ ជនខិលខូច) 5:06 PM

-(Unread Messages)

-(Ok រីករាយដែលបានជួបអ្នក)។ 5:07 PM

-(បងប្រុសខ្ញុំនឹងចែករំលែកគំនិតអាជីវកម្មដែល រកប្រាក់ចំណេញរួមគ្នាជាមួយអ្នកប្រសិនបើអ្នក អនុញ្ញាត)

5:08 PM

-(វាជាកម្មវិធីវិនិយោគដែលអាចរកចំណូលឱ្យអ្នកធ្វើ អាជីវកម្មបានច្រើនតាមកម្រិតនៃគម្រោងវិនិយោគ របស់អ្នក)។

-(អ្នកអាចទទួលបាន 20% នៃការនោមក្នុងមួយថ្ងៃ 40% ក្នុងរយៈពេល 2 ថ្ងៃ 100% ក្នុងរយៈពេល 3 ថ្ងៃ និងច្រើនទៀត) ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print