នគរបាល​ខេត្ត​កំពង់​ស្ពឺ​ ប្រេីកណ្ដាប់ដៃ​ដែកបំបែកក្រុមក្មេងទំនេីងយកគ្រាប់ដែ​កគ្រាប់ថ្មជំពាមកៅស៊ូ​បាញ់បំបែកកញ្ចក់រថយន្ដអ្នកដំណេីរ​នៅស្រុកឱរ៉ាល់​ ៣នាក់បញ្ជូនទៅតុលា​កា​រ

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ​៖​ យោងតាម​មន្ត្រី​សមត្ថកិច្ច​​ នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ នៅព្រឹកថ្ងៃ​ថៃ្ង​១៦​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ច​ជំនាញ​នៃស្នងការដ្ឋាននគរបាលខេត្ត​បានប្រេីកណ្ដាប់ដៃ​ដែកបំបែកក្រុមក្មេងទំនេីងដែលយកគ្រាប់ដែ​កគ្រាប់ថ្មចម្ពាមកៅស៊ូ​បាញ់បំបែកកញ្ចក់រថយន្ដអ្នកដំណេីរ​នៅស្រុកឱរ៉ាល់​ ៣នាក់បញ្ជូនទៅតុលា​កា​រខេត្ត​ដេីម្បីចាត់ការតាមច្បាប់​។

​     មន្ត្រី​ដដែល​បន្តថា​ ដោយ​អនុវត្ត​តាម​បញ្ជា​លោកឧត្ដមសេនីយ៍​ទោ​ សម​ សាមួន​ ស្នងការ​នគរបាលខេត្ដ​កំពង់ស្ពឺ​ ដាច់ខាត​សន្ដិសុខ​មូលដ្ឋាន​ត្រូវតែធានា​ ពិសេស​ក្មេង​ទំនើង​ កាលពីវេលាម៉ោង២២ៈ១០នាទី​យប់​ ថ្ងៃទី១៥​ ខែមីនា​ ឆ្នាំ២០២៣ កម្លាំង​នគរបាល​ទទួលបាន​ទទួលព័ត៌មាន​ថាមានក្រុមក្មេ​ងទំនេីងមួយក្រុមធ្វេីសកម្មភាពជិះម៉ូតូគប់រថយន្ដអ្នក​ដំណើរ​ តាមរយៈកិច្ចសហការផ្ដល់ព័ត៌មានពីគណនី​ហ្វេសប៊ុក​ messager បញ្ជាក់​ថា ក្រុម​ក្មេងទំនេីង​ទាំង​នោះបាន​យកគ្រាប់ដែកបាញ់មក​លេីរថយន្ដរបស់

ខ្លួ​នដែលកំពុងតែធ្វេីដំណេីរលេីផ្លូវជាតិលេខ៤៤។ 

    កម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់បានល្បាត​ពួនស្ទាក់លេីចំណុចភូមិសាស្រ្ដផ្លូវជាតិលេខ៤៤​ នៅ​វេលាម៉ោង​២៣ៈ១០នាទី​ ត្រង់ចំណុចគីឡូម៉ែត្រលេខ ៣៦-៣៧ ឃើញមុខសញ្ញាសង្ស័យក្រុមក្មេងជិះម៉ូតូ២​គ្រឿង​ដូចសេចក្ដីរាយការណ៍​ សមត្ថកិច្ច​បានឃាត់សាកសួ​រនិងពិនិត្យ​ ៖​ ម៉ូតូម៉ាកអុិចស៊ីទ័រពណ៌ខៀវគ្មានឯកសារ​ ជិះគ្នាពីរនាក់​ និងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ1I-4633 ជិះម្នាក់ឯង​ សមត្ថកិ​ច្ចឆែកឆេររកឃេីញឧបករណ៍សម្ភារៈ​រួមជា​មួយកូនកាំបិតចុងស្រួច​ចំនួន០១​ ចម្ពាមកៅស៊ូ០២​ គ្រាប់ចម្ពាម០៤គ្រាប់​ ដុំថ្ម​ច្រកថង់​ ។ 

    ជាក់ស្ដែង​ទី១-ឈ្មោះ សុខ រឹម ភេទប្រុស អាយុ២០ឆ្នាំ​ , ទី២-ឈ្មោះ ណាង ចិន្ដា ភេទប្រុស​ អាយុ១៩ឆ្នាំ​ និងទី៣-ឈ្មោះ វ៉េត សាវិន ភេទប្រុស​ អាយុ១៩ឆ្នាំ​ អ្នកទាំងបីនៅឃុំសង្កែសាទប ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ ។

    ការផ្ដល់ចម្លេីយ​ចំពោះសមត្ថកិច្ច​ថា ពួកខ្លួនពិតជាបា​នធ្វើសកម្មភាពបាញ់គ្រាប់ចម្ពាមទៅលេីរថយន្តអ្នក​ដំណើរពិតប្រាកដមែន​ លេីសពីនោះ​ធ្លាប់ធ្វើសកម្ម​ភា​ព​ច្រើនលើកច្រើនសាមកហើយ។ 

    បច្ចុប្បន្ន​នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ សមត្ថកិច្ច​នគរបាល​បានកសាងសំណុំ​រឿង​បញ្ជូន​ ដេីម្បី​បន្ដនីតិវិធី​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print