ករណីស្រាវជ្រាវពាក់ព័ន្ធ​ការសំណូមពរ​ពលរដ្ឋ​ក្នុងផេក​ហ្វេសប៊ុក​សម្ដេចក្រឡា​ហោម​ ស​ ខេង​ ឃាត់ខ្លួន​មុខសញ្ញា​ម្នាក់បង្កការ​ អុកឡុក​ក្នុងភូមិសាស្រ្ដ​ស្រុក​សំរោង​ទង​

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ​៖​ យុវជនម្នាក់​ ដែលជាមុខសញ្ញា​បង្កការ​អុកឡុក​ក្នុងភូមិសាស្រ្ដ​ស្រុក​សំរោង​ទង​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ​ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​ ក្រោយ​ការសំណូមពរ​ពលរដ្ឋ​ក្នុងផេក​ហ្វេសប៊ុក​សម្ដេចក្រឡា​ហោម​ ស​ ខេង​   ឧបកនាយរដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​។

តាមប្រភពព័ត៍មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​១៦​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងនគរបាលសហការជាមួយក្រុមប្រឹក្សាឃុំ មេភូមិ​ កាលពីម្សិលមិញនេះ​ បានពិនិត្យ​សមាសភាព​ដែលពល​រ​ដ្ឋ​សំណូមពរ​តាមរយៈ​ផេកហ្វេសប៊ុក សម្តេចក្រឡា​ហោម ស ខេង កាលពីថ្ងៃទី ១៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៣កន្លងទៅ​​ សូមគោរពសម្ដេច សូមជួយកូនចៅផង នៅភូមិទំនប់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីអ​សន្តិសុខខ្លាំងណាស់ មានឈ្មោះសន រ៉ាត់(អាប៉ា​ក​) ជាមនុស្សញៀនគ្រឿងញៀន ដើរអុកឡុកបង្កការភ័យខ្លាច ដល់អ្នកភូមិជាខ្លាំង ប៉ុន្ដែលោកមេប៉ុស្ដិ លោ​កអធិការ មិនមានចំ​ណាត់ការសោះ”។ 

ជាក់ស្ដែង​សមត្ថកិច្ច​បានចុះដល់លំនៅឋាន​ពិនិត្យ​ស្រាប់​តែ​ មុខ​សញ្ញា​ សន រ៉ាត់​ ហៅប៉ាក​ ភេទប្រុស អាយុ២៩​ឆ្នាំ នៅភូមិទំនប់ ឃុំសែនដី ស្រុកសំរោទង ខេត្តកំពង់ស្ពឺ បានធ្វើសកម្មភាពទាញស្នប់ដែក កាំបិតផ្គាក់ និងដែកបំពង់ទីប គំរាមកំហែងមកលើអាជ្ញាធរ​ មេ​ភូ​មិ​ អាណាព្យាបាល​ និងសមត្ថកិច្ចនគរបាល​ យោងតាមសំណូមពរ​អាណាព្យាបាល​ស្នេីចាត់ការ​តាមច្បាប់​ ដោយបញ្ជាក់​ថា​ឈ្មោះ​ សន​ រ៉ាត់​ ប្រើប្រាស់គ្រឿងញៀន បង្កអុក​ឡុកដល់​ក្រុមគ្រួសារ និងប្រជាពលរដ្ឋក្នុងភូមិ ។ 

គួរបញ្ជាក់ថា​ បទល្មើស​ដែលបុគ្គល​ខាងលើ​បាន​ប្រព្រឹត្ដ​និងសំណូមពរ​សមត្ថកិច្ច​បានឃាត់ខ្លួនសន រ៉ាត់ ហៅប៉ាក ដេីម្បី​ចំណាត់ការ​នីតិវិធី​បន្ដ​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print