ឥទ្ធិពលរបស់ប្រធានាធិបតីចិនកាន់តែកើនឡើងនៅលើឆាកអន្តរជាតិ ក្រោយផ្សះផ្សាទំនាក់ទំនង អារ៉ាប៊ីសាអ៊ូឌីត ជាមួយអ៉ីរ៉ង់

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣ បានផ្សាយថា មន្ត្រីមួយរូបរបស់ប្រទេសអារ៉ាប៊ីសាអូ៊ឌីត បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ប្រធានាធិបតីចិន លោក ស៉ី

ជីនពីង ធ្លាប់មកជួបថ្នាក់ដឹកនាំអារ៉ាប៊ីសាអូ៊ឌីតកាលពីឆ្នាំ២០២២ដើម្បីគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ទីក្រុងប៉េកាំងក្នុងការដើរតួនាទីជា «ស្ពាន» តភ្ជាប់រវាងអារ៉ាប៊ីសាអូ៊ឌីត នឹងប្រទេសអ៉ីរ៉ង់ ដែលនេះបាននាំទៅរកការចាប់ផ្តើមកិច្ចចរចាដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីសប្តាហ៍មុន។
ដោយសារតែការពណ៌នាអំពីដំណើរការកិច្ចព្រមព្រៀងនេះអាចជះឥទ្ធិពលពាសពេញតំបន់មជ្ឈិមបូព៌ា មន្ត្រីអារ៉ាប៊ីសាអូ៊ឌីតរូបនេះបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ការសន្ទនាលើកដំបូងរវាងលោក ស៉ី នឹងព្រះអង្គម្ចាស់រជ្ជទាយាទ មហាំម៉ាត់ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) បានធ្វើឡើងក្នុងជំនួបទ្វេភាគីនៅឯកិច្ចប្រជុំកំពូលមួយនៅទីក្រុងរីយា៉ដ (Riyadh) កាលពីខែធ្នូ ឆ្នាំ២០២២។
មន្ត្រីដដែលរូបនោះបានគូសបញ្ជាក់ថា «កាលណោះ ព្រះអង្គម្ចាស់រជ្ជទាយាទបានស្វាគមន៍ចំពោះបំណងរបស់លោកប្រធានាធិបតីចិន ហើយក្រោយមកទីក្រុងរីយា៉ដ មើលឃើញថា គឺមានតែទីក្រុងប៉េកាំងមួយគត់ដែលអាចទប់ទល់នឹងការដណ្តើមឥទ្ធិពលគ្នានៅតំបន់ឈូងសមុទ្រ។ ជាពិសេសនោះ សម្រាប់អ៉ីរ៉ង់ ប្រទេសចិនគឺលេខ១ និងលេខ២សម្រាប់ទំនាក់ទំនងជាមួយដៃគូអន្តរជាតិ។ ដូច្នេះឥទ្ធិពលរបស់ចិនគឺមានសារៈសំខាន់ ហើយមិនមានជម្រើសផ្សេងដូច»។
កន្លងមក ប្រទេសចិនបានបំផុសឱ្យមានជំនួបរវាងរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូ៊ឌីត នឹងអ៉ីរ៉ង់ អំឡុងកិច្ចប្រជុំកំពូលក្នុងតំបន់មួយនៅប្រទេសហ្ស៊កដានី កាលពីចុងខែធ្នូ ឆ្នាំ២០២២។ ក្រោយមកជាកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូ៊ឌីត នឹងអនុប្រធានាធិបតីអ៉ីរ៉ង់ អំឡុងពិធីស្បថចូលកាន់តំណែងជាផ្លូវការរបស់ប្រធានាធិបតីប្រេស៉ីល លោក លូអ៉ីស អ៉ីនណាស៉ីយ៉ូ លូឡា ដាស៉ីលវ៉ា កាលពីខែមករា និងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉ៃស៉ី ទៅកាន់ទីក្រុងប៉េកាំងក្នុងខែកុម្ភៈ៕ ដោយធីរីណា

...

រូប​ថត​ : Tasnim

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print