ភ្នំពេញ : នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ឌកម្ពុជា បានលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម :
១- ឆ្ពោះទៅរកការបោះឆ្នោតនាពេលខាងមុខបុគ្គលិកវិទ្យុអារង្ស៊ីសេរីខិតខំបង្កើតរឿងសំអុយរាជរដ្ឋាភិបាលកម្ពុជា = តែមិនមានប្រសិទ្ធិភាពទេដោយសារវានៅលើគោកពេក?
២- វិទ្យុអារង្ស៊ីសេរីផ្សាយតែព័ត៌មានសិប្បនិម្មិត = ហើយថាជាព័ត៌មានឯករាជ្យទៀត?
៣- ទៅមើលនៅអាមេរិកអ្នកគ្រូដាក់ខ្លួនមិនបានស្មើនឹងសត្វឆ្កែអាមេរិកផង = ជាការពិតហើយនិងសមមុខហើយ?
៤- មានសន្តិភាពទើបមានប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស = មានតែក្រុមឧទ្ទាមក្រៅច្បាប់ទេដែលមិនមានសន្តិភាព?
៥- អ្នកកាន់អំណាចនៅគ្រប់ប្រទេសតែងតែប្រុងប្រយ័ត្នចំពោះការចង់ផ្តួលរំលំរដ្ឋអំណាច = ការប្រុងប្រយ័ត្ននិងការពារអំណាចគឺជាតួនាទីធម្មតារបស់រដ្ឋាភិបាល?
៦- នៅពេលទាល់ ច្រកក្រុមឧទ្ទាមក្រៅច្បាប់ខិតខំបំផ្លែងសភាពការណ៍ = មួលបង្កាច់ការពិត?
៧- អាអ្នកវិភាគរត់ចោលស្រុកជឿតាម ប៉ែន សុវណ្ណ = នាងរត់ទៅរកអ្នក មីខាតលក្ខណ៍រត់ទៅរកអាកំបាក់អន្សា?
៨- អាសុក ស្អីក៏ធ្វើដឹងដែរ = តែអានេះចេះតែប្រឌិតរឿងដោយស្មានៗ ផ្ទុយពីការពិត?
៩- ដើម្បីធានាយុត្តិធម៌នៅក្នុងសង្គមកម្ពុជាគេគួរនាំគ្នាទប់ស្កាត់កុំឲ្យមានអំពើប្រព្រឹត្តល្មើសច្បាប់ = បើមិនជួយទប់ស្កាត់បទល្មើសទេកុំបន្ទោសច្បាប់ និងសមត្ថកិច្ច?
១០- បើនៅតែញុះញង់ឲ្យប្រព្រឹត្តបទល្មើស = ការចាប់ចងនៅតែមានហើយការកាត់ក្តីរបស់តុលាការនៅតែបន្ត? ៕
ដោយ : សិលា