លោកឃួង ស្រេង ស្នើឱ្យសមាជិកថ្មីរបស់គណបក្សប្រជាជនរួមគ្នារក្សាសុខសន្តិភាពឱ្យបានគង់វង្ស និងសូមឱ្យសមាជិកគណបក្សប្រជាជនកម្ពុជាម្នាក់ ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកនៅថ្ងៃបោះ ឆ្នោត

ចែករំលែក៖

ភ្នំពេញ៖  លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ បានស្នើឱ្យសមាជិកថ្មីគណបក្សប្រជាជនកម្ពុជារួមគ្នារក្សាសុខសន្តិភាពឱ្យបានគង់វង្ស និងសូមឱ្យសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាម្នាក់ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកនៅថ្ងៃបោះឆ្នោត ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនក្នុងការប្រែក្លាយប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ។

ការស្នើសុំបែបនេះរបស់លោកឃួង ស្រេង បានធ្វើឡើងខណៈដែលលោកអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលនិងប្រកាសសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជាជាង៣០០០នាក់ នៅទីធ្លាខាងត្បូងជាប់ស្នាក់ការគណបក្សសង្កាត់គោករកា ខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣នេះ ។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ នេះជាការយល់ឃើញត្រូវរបស់បងប្អូនដែលបានសម្រេចចិត្តចូលមករួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីយើងរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនជឿនលឿនទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយធ្វើយ៉ាងណាឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ក្នុងប្រែក្លាយប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានលើកឡើងពីទុក្ខវេទនាយ៉ាងខ្លាំងបំផុតរបស់ប្រជាពលរដ្ឋកម្ពុជានៅក្នុងរបបប៉ុល ពត ដោយត្រូវបានប៉ុលពតបង្អត់អាហារ ការកាប់សម្លាប់យ៉ាងព្រៃផ្សៃអស់រាប់លាននាក់ និងលើកឡើងពីវីរភាពរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនក្នុងការរំដោះប្រទេសជាតិចេញពីរបបប៉ុល ពតនេះ និងបានកសាងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ។

មិនត្រឹមតែប៉ុណ្ណោះទេ សម្តេចនូវបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរំដោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋពីការរីករាលដាលជំងឺកូវីដ-១៩ ថែមទៀត។ នេះជាមោទកភាពដែលយើងមានមេដឹកនាំបក្សនិងមេដឹកនាំប្រទេសមានគុណធម៌ល្អបែបនេះ។

លោកក៏បានលើកឡើងពីវិនាសកម្មដែលផ្តើមចេញពីសង្គ្រាម និងពន្យល់ប្អូនៗឱ្យបានយល់ពីតម្លៃនៃសុខសន្តិភាព ពោលគឺបើមិនមានសន្តិភាពទេ កម្ពុជាមិនមានអ្វីទាំងអស់ កុំថាឡើយអភិវឌ្ឍ សូម្បីតែការជួបជុំគ្នាបែបនេះក៏មិនបានផង ។ ដូច្នេះយើងត្រូវរួមគ្នារក្សាសុខសន្តិភាពនេះឱ្យបានគង់វង្ស និងសូមអោយសមា ជិក សមាជិកាគណបក្សប្រជាជនកម្ពុជាម្នាក់ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកនៅថ្ងៃបោះឆ្នោឆ្នាំ២០២៣ខាងមុខនេះ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

លោកធឹម សំអាន សមាជិក​គណៈកម្មាធិកា​រគណបក្ស​រាជធានីភ្នំពេញ និងជាប្រធាន​គណៈកម្មាធិកា​រគណបក្ស​ខណ្ឌព្រែកព្នៅ បានមានប្រសាសន៍បញ្ជាក់ថា៖ សមាជិកគណបក្សថ្មី ដែលត្រូវបានប្រកាសក្នុងកម្មវិធីខាងលើមានចំនួន ៣,៣៧៦ នាក់ ស្រី ១,៦៤៩ នាក់(សមាជិកគណបក្សថ្មីជាយុវជនចំនួន ២,៤១១នាក់ ដែលក្នុងនោះយុវជនជាសិស្សទម្លាក់ពីរាជធានីចំនួន ៤៤៣នាក់) មកពី៥សង្កាត់ ក្នុងខណ្ឌព្រែកព្នៅ៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print