ខេត្តព្រះសីហនុ៖ នាពេលថ្មីៗនេះ យេីងសង្កេតឃេីញថា ករណីជនជាតិចិន ស្លាប់ដោយធ្លាក់ពីលើសណ្ឋាគារស្ថិតក្នុងក្រុង-ខេត្តព្រះសីហនុ បានកេីតឡេីងជាបន្តបន្ទាប់ដែលធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្មណ៍ពីបញ្ហាសុខសុវត្ថិភាពរបស់ពួកគាត់ផងដែរ។
ជាក់ស្ដែងកាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី១៩ ខែមIនា ឆ្នាំ២០២៣ នេះ មានករណីបុរសជនជាតិចិនម្នាក់ទៀត បានស្លាប់ដោយធ្លាក់ពីលើ សណ្ឋាគារមួយកន្លែងយីហោ” LZ ” ស្ថិតនៅជិតផ្លូវចូលសាលារៀន អូរទីពីរ ក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
ក្រោយកេីតហេតុសាកសពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ភ្លាមៗក៏ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ់កោសល្យវិច័យ នៃស្នងការនគរបាលខេត្តព្រះសីហនុ បានចុះទៅត្រួតពិនិត្យនៅកន្លែងកេីតហេតុ។ ប៉ុន្ដែជំហានដំបូងសមត្ថកិច្ចមិនទាន់បញ្ជាក់ថា ជាករណីអ្វីនោះទេ ដោយដឹកបញ្ជូន ទៅរក្សាទុកនៅសាលរក្សាសព នៃមន្ទីរពេទ្យបង្អែកខេត្ត រង់ចាំសេចក្តីសម្រេចរបស់ស្ថានទូតចិនប្រចាំកម្ពុជា និងបើកការស៊ើបអង្កេត ស្រាវជ្រាវរកមូលហេតុ នៃការស្លាប់របស់ជនរងគ្រោះ ដើម្បីផ្តល់យុត្តិធម៌ដល់ក្រុមគ្រួសារផងដែរ។
គួរជម្រាបផងដែរថា ក្នុងរយៈពេលសប្ដាហ៍នេះ មានករណីជនជាតិចិនពីរករណី បានធ្លាក់ពីលេីសណ្ឋាគារដោយមិនទាន់ដឹងមូលហេតុនៃការស្លាប់របស់ពួកគេ ដោយករណីទី១ បានកើតឡើងកាលពីថ្ងៃទី១៧ ខែមីនាឆ្នាំ ២០២៣ថ្មីៗនេះ នៅសណ្ឋាគារយីហោ”ឡាជូស” ស្ថិតក្នុងភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ និងករណីទី២, បានកេីតឡេីងកាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣នេះ ស្ថិតនៅសណ្ឋាគារមួយកន្លែងយីហោ” LZ ” ជិតផ្លូវចូលសាលារៀន អូរទីពីរ ក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ៕ដោយ៖សហការី