Update : លោកស្រី ម៉ន ដានី ស្ថាបនិកបុរីKP Developer Land & House ក្រុមហ៊ុន ម៉ន ដានី រៀល អុីស្ទេត ឯ.ក ប្រគល់ប្រាក់ 12 លានដុល្លារកន្លះឲ្យម្ចាស់ដី បែជាម្ចាស់ដីមិនអោយដីមិនប្រគល់ដី អាងជំទាវណាទៅ?

ចែករំលែក៖

ភ្នំពេញ : លោកស្រី ម៉ន ដានី ស្ថាបនិកបុរីKP Developer Land & House បានសម្រេចចិត្តផ្ញើសារជាអក្សរតាមបណ្តាញសង្គម របស់ខ្លួនសុំកិច្ចអន្តរាគមន៍ទៅ សម្តេច តេជោ(សម្ដេច ពុក)ជុំវិញ ទុក្ខលំបាកដោយសារតែអ្នកមានឥទ្ធពលនិងមានអំណាចម្នាក់!!! នេះជាការលើកឡើងរបស់លោកស្រី។ ក្នុងនោះលោកស្រី បាន Live ជាមួយសំដីបកស្រាយ ដោយការទ្រហោរយំ ទឹកភ្នែកសស្រាក់ និយាយការពិតចេញពីបេះដូង ជាមួយស្វាមីយ៉ាងដូច្នេះថា, ខាងស្វាមីបានលើកថា, ខ្ញុំរកស៊ីដោយស្របច្បាប់ មិនមែនជាការសម្ដែង នោះឡើយ មានតែខ្ញុំស្ងាត់ស្ងៀម អ្វីៗដែលខ្ញុំធ្វើ គឺខ្ញុំដាក់លុយដោយស្របច្បាប់ មិនមែនខ្ញុំជាមនុស្សខ្លាំងដែលធ្វើបាបបងប្អូនប្រជាពលរដ្ឋឡើយ មានតែខាងម្ចាស់ដីទេដែលធ្វើបាបគ្រួសារខ្ញុំខ្លាំង។  ដោយឡែកភរិយារបស់លោកបានលើកឡើងថា,( ខ្ញុំជាម្ចាស់ដី) !  ក្រដាសនេះគឺគាត់ជាអ្នកធ្វើ ម្ចាស់ដីចេញមកឱ្យខ្ញុំ ,,.. ហើយគាត់ក៏បានទទួលលុយពីខ្ញុំគ្រប់ចំនួន១២លានដុល្លារកន្លះ(អាមេរិក)! នៅក្នុងកុងត្រាខ្ញុំកក់ចំនួន ៣០មុឺនដុល្លារ ហើយ១ឆ្នាំក្រោយ ខ្ញុំប្រគល់លុយឲ្យចំនួន ១២ និង២០មុឺនដុល្លារទៀត ដើម្បីឲ្យគាត់កាត់ឈ្មោះមកឲ្យខ្ញុំ .. ដល់ពេលថ្ងៃទី 14 ខែ4 ឆ្នាំ 2021 ខ្ញុំប្រគល់លុយគ្រប់ចំនួន . បួនខែក្រោយ មានន័យថា, ខែ៤ ឆ្នាំ២០២១ គាត់ត្រូវប្រគល់ដីទាំង 100 ហិចតាជាងនោះមកឱ្យខ្ញុំ។ តាមកិច្ចសន្យាគឺនៅថ្ងៃទី 14 ខែ 4 ឆ្នាំ 2021 គាត់ត្រូវប្រគល់ដីទាំងនោះមកឲ្យខ្ញុំ។ ផ្ទុយទៅវិញគាត់មិនបានប្រគល់ដីឲ្យខ្ញុំហើយ បែរជាថ្ងៃទី 6 ខែ 4 ឆ្នាំ 2021 ទៅតុលាការខេត្តកំពង់ស្ពឺ ហើយគាត់បានបញ្ជាក់ថា ចំនួនទឹកប្រាក់ 12 លានកន្លះនោះ គាត់កាត់ដីឱ្យខ្ញុំតែ 30ហិកតា បើយកមិនយកក៏ហីទៅ។

សូមបញ្ជាក់ថា : ភាពអយុត្តិធម៌នេះលោកស្រីក៏បានដាក់ពាក្យមួយសុំអន្តរាគមន៍ទៅសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យគាត់ទទួលបាននូវភាពយុត្តិធម៌ ក្នុងការរកស៊ីស្របច្បាប់នៅកម្ពុជា។ ជុំវិញបញ្ហាទាំងអស់នេះ គេកំពុងថាតើជំទាវមួយណា នៅពីក្រោយខ្នងម្ចាស់ដី ដែលលក់ឯកភាពក្នុងតម្លៃ 12 លានកន្លះដុល្លារហើយ បែរជាមានការមិនគោរពតាមកិច្ចសន្យា ? ប្រសិនបើការពិតដូចការលើកឡើងរបស់ លោកស្រីនិងស្វាមីពិតប្រាកដមែន ទាំងអាជ្ញាធរថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ ថ្នាក់ដឹកនាំ ស្ថាប័នយុត្តិធម៌ គួរសិក្សាស៊ើបអង្កេតស្រាវជ្រាវក្នុងរឿងនេះ ដើម្បីឲ្យគូភាគីទាំងសងខាងបានភាពយុត្តិធម៌ក្នុងរឿងនេះ ហើយជាផលប្រយោជន៍មួយយ៉ាងធំសម្រាប់ផ្ដល់ទំនុកចិត្ត សម្រាប់អ្នកវិនិយោគទុន ក៏ដូចជាផ្ដល់កម្លាំងពលកម្មឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកមានការងារធ្វើ ក៏ដូចជាធ្វើឲ្យប្រជាពលរដ្ឋ មានការអភិវឌ្ឍន៍រីកចម្រើនលំនៅដ្ឋាន សេដ្ឋកិច្ចជីវភាពប្រចាំគ្រួសារផងដែរ ។

សូមបញ្ជាក់ថា ,លោកស្រី ម៉ន ដានី ស្ថាបនិកបុរីKP Developer Land & House ក្រុមហ៊ុន ម៉ន ដានី រៀល អុីស្ទេត ឯ.ក បានថ្លែងបែបនេះ បន្ទាប់ពី និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ បានបញ្ឈប់សកម្មភាពអាជីវកម្ម គម្រោងទី២៩ របស់ ក្រុមហ៊ុន ម៉ន ដានី រៀល អុីស្ទេត ឯ.ក។ 

ពាក់ព័ន្ធករណីនេះ ម្ចាស់គណនី facebook ឈ្មោះ 

(ម៉ន ដានី) អាចជាម្ចាស់អាជីវកម្ម គម្រោងទី២៩ របស់ ក្រុមហ៊ុន ម៉ន ដានី រៀល អុីស្ទេត ឯ.ក បានបង្ហោះថា ( KP ចាយលុយ12,7M ទិញដី អត់បានប្លង់ ចុងក្រោយអ្នកវិនិយោគប្តីបរទេសសពា្ជាតិខ្មែរដូចខ្ញុំ ត្រូវរងគ្រោះអស់គ្រប់យ៉ាង😢😢😢) ក្នុងនោះក៏បាន Live ផងដែរ ។

សូមជម្រាបថា, និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) សូមជម្រាបជូនដល់សាធារណជនជ្រាបថា+ តម្រោងទី២៩ របស់ក្រុមហ៊ុន ម៉ន ដានី រៀល អ៊ីស្ទេត ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិចំការស្បូវ ភូមិដំណាក់មានជ័យ ភូមិដុតកំបោរ ភូមិភាក្សា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋានដោយពុំមានអាជ្ញាបណ្ណពី ន.អ.ប. ព្រមទាំងកំពុងមានវិវាទជាមួយម្ចាស់ដី និងជាមួយអតិថិជនដែលបានទិញផ្ទះក្នុងគម្រោងទី២៩នេះ។ ហេតុនេះ ដើម្បីការពារផលប្រយោជន៍របស់អតិថិជន និងភាគីពាក់ព័ន្ធ កន្លងមក ន.អ.ប. បានស្នើឱ្យ លោកស្រីនាយកក្រុមហ៊ុន ម៉ន ដានី រៀល អ៊ីស្ទេត ង,ក បញ្ឈប់សកម្មភាពអាជីវកម្មតម្រោងទី២៩ របស់ក្រុមហ៊ុន ដែលមានទីតាំងដូចខាងលើជាបន្ទាន់ដូចជា+ ការសាងសង់ ការលក់ និងការប្រមូលលុយពីអតិថិជនជាបណ្តោះអាសន្ន រហូតដល់ ន.អ,ប, សហការជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធចូលរួមដោះស្រាយវិវាទជាមួយម្ចាស់ដីរួចរាល់។

ទោះបីជាយ៉ាងណាក៏ដោយលោកស្រីនាយិកា ក្រុមហ៊ុនបានដាក់ពាក្យ សុំអន្តរាគមន៍ ពីសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ដើម្បីស្វែងរកភាពយុត្តិធម៌។ 

ចំពោះករណីនេះផងដែរ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” នៅថ្ងៃទី 19 ខែមីនា ឆ្នាំ២០២៣ មិនទាន់ធ្វើការទំនាក់ទំនងបានឡើយទាំងភាគីសងខាង សម្រាប់ថ្ងៃអាទិត្យចុងសប្តាហ៍នេះ។ ប៉ុន្តែអង្គភាពយើងខ្ញុំនឹងរង់ចាំទទួលការបកស្រាយគ្រប់ភាគីពាក់ព័ន្ធ នៅគ្រប់រាល់ម៉ោងធ្វើការ(រដ្ឋបាល) ៕ 

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print