ភ្នំពេញ៖ ជនសង្ស័យចំនួន ៣៦នាក់ (ស្រី០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៦ករណី ទូទាំងប្រទេសកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ម្សិលមិញ ។ ដូច្នេះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !
ក្នុងចំណោមជនសង្ស័យចំនួន ៣៦នាក់ រួមមាន៖ ជួញដូរ ៦ករណី ឃាត់មនុស្ស ១៣នាក់(ស្រី ០នាក់) ,ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់មនុស្ស ៤នាក់(ស្រី ០នាក់) និងប្រើប្រាស់ ៧ករណី ឃាត់ ១៩នាក់(ស្រី ០នាក់)។
ចំណែកវត្ថុតាងចាប់យកសរុបរួមមាន៖ មេតំហ្វេតាមីនម៉ាទឹកកក(Ice) ស្មេីនិង ៥៩,៦២ក្រាម និង៤កញ្ចប់តូច។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលមានចំនួន ១០អង្គភាពបានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាល ៨អង្គភាព និងកម្លាំងកងរាជអាវុធហត្ថ ២អង្គភាព មានដូចខាងក្រោម៖
*១ / មន្ទីរ៖ ប្រើប្រាស់ ៥ករណី ឃាត់ ១៣នាក់។
*២ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៧,០៩ក្រាម។
*៣ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,២២ក្រាម។
*៤ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៤,៥៦ក្រាម។
*៥ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៤កញ្ចប់តូច។
*៦ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ៣,០៥ក្រាម។
*៧ / ពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២៨,៦៥ក្រាម។
*៨ / ប៉ៃលិន៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២៣ក្រាម។
ដោយឡែកកងរាជអាវុធហត្ថ ២អង្គភាព
*១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១,៨៩ក្រាម។
*២ / កោះកុង៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ២,៩៣ក្រាម៕ដោយ៖សហការី