សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាល ដាក់ចេញនូវកំណែទម្រង់២ សំខាន់ៗ ដើម្បីសង្គ្រោះអាយុជីវិតប្រជាជន និងស្តារប្រទេសឡើងវិញ

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៣-២០២៧។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នៅក្នុងការដឹកនាំប្រទេសឱ្យមានស្ថិរភាព និងមានការអភិវឌ្ឍដូចពេលបច្ចុប្បន្ន គឺផ្តើមចេញរាជរដ្ឋាភិបាល បានរៀបចំផែនការកំណែទម្រង់២ សំខាន់ៗ ។

 

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ការដាក់ចេញកែទម្រង់ ២ សំខាន់ៗ រួមមាន  

កែទម្រង់ទី១ ផ្នែកខាងនយោបាយ ដោយដោះស្រាយជម្លោះផ្ទៃក្នុងកម្ពុជា តាមរយៈការចរចាជាមួយមេដឹកនាំខ្មែរក្រហម ដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធ  

និងកំណែទម្រង់ទី២ គឺជាកំណែទម្រង់សេដ្ឋកិច្ច ចាប់ផ្តើមចេញពីកំណែទម្រង់ដីធ្លី ដោយប្រមូលយកមកវិញទាំងអស់ដែលប៉ុលពត បានកាន់កាប់ រួចហើយបែងចែកដីធ្លីនោះទៅជាសម្បត្តិឯកជនវិញ។ ការធ្វើកំណែទម្រង់២ ខាងលើ ក្នុងគោលដៅអនុវត្តកិច្ចការទាំងឡាយដោយគិតគូរពីការសង្គ្រោះអាយុជីវិតប្រជាជនជាមុនសិន និងឈានដល់ការស្តារប្រទេសជាតិឡើងវិញ រហូតដល់មានការអភិវឌ្ឍលើគ្រប់វិស័យនាពេលបច្ចុប្បន្ននេះ។ 

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា កម្ពុជាបច្ចុប្បន្នខ្ចីប្រាក់ពីក្រៅប្រទេសជាប្រចាំឆ្នាំមិនស្មើ ២០ភាគរយនៃថវិកាជាតិសរុបនោះឡើយ។

សម្តេចនាយករដ្ឋមន្ត្រីបានរំលឹកពីអតីតកាល ៣០មុន ចំណូលក្នុងស្រុកដែលកម្ពុជារកបានដោយខ្លួនឯងមានត្រឹមតែ ១ភាគ៣នៃថវិកាជាតិសរុប។

សម្តេចថ្លែងថា៖ «តម្រូវការប្រមាណ ២ភាគ៣ នៃថវិកាជាតិ ត្រូវបានដោះស្រាយដោយប្រភពធនធានជាជំនួយហិរញ្ញុវត្ថុពីក្រៅប្រទេស។ នេះជាលទ្ធផលជាក់ស្តែងដែលយើងសម្រេចបាន ស្របតាមគោលជំហដឹកនាំដែលបានប្រកាសជាសាធារណៈនាពេលកន្លងទៅគឺកែទម្រង់រស់ គឺមិនកែទម្រង់ស្លាប់»។

បើតាមសម្តេច ទស្សនៈដឹកនាំ រួមទាំងសមិទ្ធផលជាក់ស្តែងនៃកិច្ចការកែទម្រង់ បានធ្វើឱ្យក្តីរំពឹងទុកលើការកសាងប្រជាជាតិត្រូវបានចារឹកទុកក្នុងបទកថារដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ក្លាយទៅជាការពិតនោះគឺ ការទទួលខុសត្រូវខ្ពស់ចំពោះវាសនាអនាគតជាតិឱ្យរីកចម្រើនលូតលាស់ និងកែប្រែកម្ពុជាទៅជាកោះសន្តិភាព៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print