ក្រសួងព័ត៌មាន សម្តែងការខកចិត្តចំពោះសារព័ត៌មានខេមបូចា ដែលមិនបានបំពេញតាមក្រមវិជ្ជាជីវៈសារព័ត៌មាន

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​សេចក្តីជូនដំណឹងរបស់​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២០​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ក្រសួងព័ត៌មាន​ បានសម្តែងការខកចិត្តចំពោះសារព័ត៌មានខេមបូចា ដែលមិនបានបំពេញតាមក្រមវិជ្ជាជីវៈសារព័ត៌មាន។

ជាក់ស្ដែងនៅក្នុង​សេចក្តីជូនដំណឹង​ បានបញ្ជាក់ថា​ អ្នកនាំពាក្យក្រសួងព័ត៌មាន សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ មេត្តាជ្រាបថា៖

១. អ្នកនាំពាក្យក្រសួងព័ត៌មាន មានការខកចិត្តយ៉ាងខ្លាំងចំពោះសារព័ត៌មានខេមបូច (CamboJANews) ដែលតែងតែអះអាងថា សារព័ត៌មានខ្លួន ជាសារព័ត៌មានឯករាជ្យ មានវិជ្ជាជីវៈ និង គោរពក្រមសីលធ៌មវិជ្ជាជីវៈសារព័ត៌មាន ប៉ុន្តែការបំពេញតួនាទីភារកិច្ចរបស់សារព័ត៌មានមួយនេះ គឺមិនបានត្រឹមត្រូវដូចការអះអាងរបស់ខ្លួននោះឡើយ។ សារព័ត៌មាននេះ តែងតែខិតខំផ្សព្វផ្សាយ ព័ត៌មាន ក្នុងចេតនាបំភាន់សាធារណជនឱ្យយល់ខុស ឬយល់ច្រលំមកលើការអនុវត្ត តួនាទីភាកិច្ច របស់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល។ 

ជាក់ស្ដែង ក្នុងការចុះផ្សាយអត្ថបទជាភាសាអង់គ្លេស ក្នុងគេហទំព័រ និងគណនីហ្វេសបុករបស់ខ្លួន កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ដែលមានចំណង tach Ministry of Information Revokes Three Media Licenses Following Reports on Senior Official’s Role in Land Fraud គឺសារព័ត៌មាននេះ បានកាត់ចោលនូវចំណុចសំខាន់មួយចំនួន នៃខ្លឹមសារបញ្ជាក់អំពីការសម្រេចចិត្តរបស់ក្រសួងព័ត៌មាន ក្នុងការលុបអជ្ញាបណ្ណរបស់អង្គភាពសារព័ត៌មាន ចំនួន០៣ តាមរយៈកិច្ចសម្ភាសមួយតាមប្រព័ន្ធតេឡេក្រាមរវាងអ្នកសារព័ត៌មានឈ្មោះ ឃួន ណារី ម និងអ្នកនាំពាក្យក្រសួងព័ត៌មាន ។ 

ការកាត់ចោលនូវចំណុចសំខាន់មួយចំនួននៃខ្លឹមសារបញ្ជាក់ អំពីការសម្រេចចិត្តរបស់ក្រសួងព័ត៌មាននេះ គឺជាចេតនាបំភាន់សាធារណជនឱ្យយល់ខុស ឬយល់ច្រលំមកលើក្រសួងព័ត៌មាន អំពីការសម្រេចចិត្តលុប អជ្ញាបណ្ណរបស់អង្គភាពសារព័ត៌មានទាំង០៣ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ ការកាត់ចោលនូវចំណុចសំខាន់មួយចំនួននៃខ្លឹមសារក្នុងកិច្ច សម្ភាសបែបនេះ ជាការអនុវត្តផ្ទុយទៅនឹងគោលការណ៍ នៃក្រមសីលធ៌មវិជ្ជជីវៈសារព័ត៌មាន ដែលមានចែងក្នុងច្បាប់របបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា។ 

ករណីខាងលើនេះ ពុំមែនជាករណី លើកទីមួយ ដែលសារព័ត៌មាននេះ បានប្រព្រឹត្តិខុសឆ្គងនោះទេ គឺកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ សារព័ត៌មានខេមបូចា (CamboJANews)នេះ ក៍បានចុះផ្សាយនូវអត្ថបទព័ត៌មានមួយជាភាសាអង់គ្លេស ដែលមានចំណងជើងថា ” UN says press freedom in Cambodia remains severely restricted ក្នុង គេហទំព័រ និងគណនីហ្វេសបុករបស់ខ្លួនផងដែរ ប៉ុន្តែក្នុងខ្លឹមសារនៃអត្ថបទព័ត៌មាននោះ ក៏មានខ្លឹម សារខ្លះបានប្រឌិតពាក្យពេជន៍ដោយបំភ្លឺខុសពីការពិតទាំងស្រុង នូវពាក្យពេជន៍ឆ្លើយតបរបស់អ្នកកនាំពាក្យក្រសួងព័ត៌មានផងដែរ ហើយនៅពេលនោះអ្នកនាំពាក្យក្រសួងព័ត៌មានក៍មានប្រតិកម្មចំពោះ ការចុះផ្សាយអត្ថបទនោះដែរ ប៉ុន្តែពុំមានការបញ្ជាក់ ឬកែតម្រូវលើខ្លឹមសារដែលបានចុះផ្សាយនោះទេ។

ពាក់ព័ន្ធនឹងការអនុវត្តតួនាទីភារកិច្ចខុសឆ្គងមួយដងជាពីរដងខាងលើនេះ អ្នកនាំពាក្យ ក្រសួងព័ត៌មានទាមទារឱ្យសារព័ត៌មានខេមបូព៌ា (CamboJANews) ធ្វើការកែតម្រូវខ្លឹមសារអត្ថបទ ដែលខ្លួនបានចុះផ្សាយខាងលើនេះឡើងវិញជាបន្ទាន់ ដោយត្រូវដកស្រង់ឱ្យបានត្រឹមត្រូវ និងគ្រប់ចំណុចដែលបានបំភ្លឺបញ្ជាក់ដោយអ្នកនាំពាក្យក្រសួងព័ត៌មាន អំពីការលុបអជ្ញាបណ្ណរបស់អង្គភាព សារព័ត៌មានទាំង០៣នោះ និងត្រូវគោរពឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ដែលមានជាធរមាន ព្រមទាំងគោរពឱ្យបានហ្មត់ចត់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងមាន ការទទួលខុសត្រូវខ្ពស់។ ក្នុងករណី មិនព្រមធ្វើការកែតម្រូវនោះទេ ក្រសួងព័ត៌មាន នឹងមានវិធាន ការទៅតាមសមត្ថកិច្ចរបស់ខ្លួន។

២.

ឆ្លៀតក្នុងឱកាសនេះ អ្នកនាំពាក្យក្រសួងព័ត៌មានក៍សូមបញ្ជាក់ជូនសាធារណជន និង អ្នកសារព័ត៌មានទាំងអស់បន្ថែមផងដែរថា ការសម្រេចលុបអជ្ញាបណ្ណអង្គភាពសារព័ត៌មានចំនួន០៣ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣កន្លងទៅនេះ គឺដោយសារតែអង្គភាពសារព័ត៌មានទាំង០៣នោះ បានធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត ខ្វះការផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយពី គ្រប់ភាគីពាក់ព័ន្ធទៅនឹងព័ត៌មាន ដែលអង្គភាពសារព័ត៌មានរបស់ខ្លួនបានធ្វើការផ្សព្វផ្សាយ ហើយអង្គភាពសារព័ត៌មានទាំង០៣នោះ មិនបានធ្វើការកែតម្រូវនូវព័ត៌មានដែលខ្លួនបានផ្សព្វផ្សាយ ខុសពីការពិតនោះឡើយ។ បន្ថែមពីនេះ កាលដែលអង្គភាពសារព័ត៌មានទាំងនោះ ខិតខំផ្សព្វផ្សាយ ព័ត៌មានខុសពីការពិតអំពីករណីវិវាទដីធ្លីនៅខេត្តបន្ទាយមានជ័យនេះ គឺដោយសារតែអង្គភាពសារ ព័ត៌មានទាំងនោះ បានទទួលការពឹងពាក់ពីភាគីម្ខាងទៀត ដោយសន្យាថានឹងផ្តល់ជាសាគុណ តបស្នងវិញ ប្រសិនដោះស្រាយទំនាស់ដីធ្លីខាងលើនេះ បានឈ្នះ។ ម្យ៉ាងទៀត ករណីទំនាស់ដីធ្លីនៅ ខេត្តបន្ទាយមានជ័យខាងលើ គឺបានបិទបញ្ចប់ ដោយមានសាលក្រមស្ថាពរពីតុលាការគ្រប់លំដាប់ ថ្នាក់រួចរាល់ផងដែរ។ ទង្វើរខាងលើរបស់អង្គភាពសារព័ត៌មានទាំង០៣នោះ ជាការរំលោភបំពានយ៉ាង ធ្ងន់ធ្ងរបំផុតលើគោលការណ៍ក្រុមសីលធម៌វិជ្ជាជីវៈសារព័ត៌មានដែលមានចែងក្នុងច្បាប់របប សារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ ការសម្រេចលុបអជ្ញាបណ្ណអង្គភាពសារព័ត៌មានទាំង ០៣នោះ គឺផ្អែកលើការប្រមូលព័ត៌មានពិតពី ភាគីពាក់ព័ន្ធ នៃករណីនេះ មិនមែនការសម្រេចលុប អជ្ញាបណ្ណអង្គភាពសារព័ត៌មានទាំង០៣នោះ ដោយសារតែអង្គភាពសារព័ត៌មានទាំងនោះបានរាយ ការណ៍ព័ត៌មាន ប៉ះពាល់ដល់តួនាទីមន្ត្រីជាន់ខ្ពស់ក្នុងជម្លោះដីធ្លី ដូចការចុះផ្សាយរបស់សារព័ត៌មាន ខេមបូច(CamboJANews)នោះឡើយ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ ជ្រាបជាព័ត៌មានតាមការគួរ៕ដោយ៖ស​ តារា

ខាងក្រោមនេះ​មានលិខិត​សេចក្តីជូនដំណឹងរបស់​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print