ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដដែល លោក សុខ ឥសាន បរិយាយពីនេះពីនោះ ហើយលើកនូវទស្សនះសំខាន់ៗ ចំនួន ១០ចំណុច ដើម្បីអោយក្រុមប្រឆាំង ភ្លឺភ្នែក ដូចន័យខាងក្រោម ៖
១- ការបង្កើតអំពើអនាធិបតេយ្យគឺជាក្រុមឧទ្ទាមក្រៅច្បាប់ = រាជរដ្ឋាភិបាលកម្ពុជាមានតែថែរក្សាប្រជាធិបតេយ្យនិងសន្តិភាព?
២- ការទាមទារសិទ្ធិស្វ័យសម្រេចរបស់សមាគមខ្មែរក្រោម = មិនអាចទៅរួចទេវាស្មើនឹងការទាមទារឯករាជ្យ?
៣- បើទាមទារត្រឹមសិទ្ធិសេរីភាពជាពលរដ្ឋធម្មតា = អាចមានការគាំទ្រពីសហគមន៍អន្តរជាតិ?
៤- ពួកប្រឆាំងប្រព្រឹត្តល្មើសច្បាប់មានពិរុទ្ធភាព = ទើបត្រូវជាប់គុក?
៥- ថាតុលាការកាត់ក្តីលំអៀង = មានតែពួកប្រឆាំងទេដែលនិយាយនោះ?
៦- បើគ្រាន់តែប្រើវោហាសាស្ត្រនយោបាយ មិនទាន់មានពិរុទ្ធភាពទេ = គេមិនអាចចោទប្រកាន់ជាបទល្មើសណាមួយបានទេ?
៧- តើការបោះឆ្នោតតាមស្តង់ដាអន្តរជាតិជាអ្វី? = ក្រែងតាមតែពាក្យថាទេឬ?
៨- បាត់EBA រឿងអីបាត់បង់ការងារកម្មករ = បើមុខទំនិញខ្មែរនៅតែអាចនាំចេញបាន ហើយកម្មករនៅតែមានការរងារធ្វើ?
៩- ការធ្វើចំណាកស្រុកជាការល្អ = ដើម្បីមានការងារធ្វើ បានប្រាក់ចំណូលខ្ពស់ អាចទ្រទ្រង់និងលើកកម្ពស់ជីវភាពក្រុមគ្រួសារបានប្រសើរ។
១០- ពួកប្រឆាំងមាននយោបាយចង់ទុកឲ្យពលករខ្មែរនៅក្ររហូត = មិនឲ្យធ្វើចំណាកស្រុកដោយយកឡេះថាកុំឲ្យពលករខ្មែរទៅធ្វើខ្ញុំបរទេស តើនៅលើលោកនេះមានប្រទេសប៉ុន្មានដែលគ្មានពលករចំណាកស្រុក? ៕
ដោយ ៖ សហការី